Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អន្តរក្រសួង គ្រោង​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​២ រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ ឯកសារ​ទស្ស​ទាន ស្តីពី​ការរៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​២ ដែល​នឹង​ប្រារព្វ​ឡើង​នា​ថ្ងៃទី​២៧-២៨ ខែមករា ឆ្នាំ​២០២១ នៅ​ខេត្តសៀមរាប​។​

​វេទិកា​នេះ ធ្វើឡើង​ខណៈដែល​វិស័យ​ទេសចរណ៍​ពិភពលោក មានកំណើត​ក្នុង​រង្វង់​ប្រមាណ ៥% ក្នុង​មួយឆ្នាំ វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​មាន​កំណើន​ប្រមាណ ២០% ជា​រៀងរាល់ឆ្នាំ​។ ក្នុងន័យនេះ ទេសចរណ៍ សហគមន៍ និង​អេកូ​ទេសចរណ៍ ត្រូវបាន​ចាត់ទុកថា ជា​សសរស្តម្ភ​ក្នុង​ការធានា​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។

​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សងគ​មន៍​ទេសចរណ៍ និ​អ​អេកូ​ទេសចរណ៍​នេះ រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ តាមរយៈ​សេចក្តីសម្រេច ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​១៧ ដែលមាន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ជា​ប្រធាន រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អនុប្រធាន និង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈ​អភិបាល​រាជធានី​ខេត្ត ជា​សមាជិក​។​

​សូម​អាន​សេចក្តីប្រកាស​លំអិត​៖​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន