Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​កាត់​បៀវត្ស​រយៈពេល​៧​ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ បានប្រកាស​បន្ត​កាត់​បៀវត្ស​រយៈពេល ៧​ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

​បើតាម​គេហទំព័រ​ផ្លូវការ​របស់​សម្តេច បាន​បញ្ជាក់ថា «​ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ ក្នុង​ឆ្នាំកន្លងមក ខ្ញុំ​បាន​កាត់​ប្រាក់បៀវត្ស​ទាំងអស់ ក្រោយ​ការបង់ពន្ធ​លើ​បៀវត្ស ជូន​រដ្ឋ​រយៈពេល​៧​ខែ ជូនទៅ​ក្រសួងសុខាភិបាល​។​

​បៀវត្ស​របស់ខ្ញុំ ១០​លាន​រៀល​/​ខែ ត្រូវ​បង់ពន្ធ​៩១០ ០០០​រៀល​/​ខែ និង​ប្រគល់ជូន​ក្រសួងសុខាភិបាល ៩ ០៩០០ ០០០​រៀល​/​ខែ សរុប​៧​ខែ​ចំនួន​៦៣ ៦៣៩ ០០០​រៀល​។​

​អាស្រ័យ​ដោយ​កូ​វីដ​១៩ បាន​នឹង​កំពុង​កើតមាន​បន្ត​នៅ​ទូទាំង​ពិភពលោក​រាប់ទាំង​កម្ពុ​ជា​យើង​ផង ខ្ញុំ​សូម​ប្រកាស​បន្ត​កាត់​បៀវត្ស​ទាំងអស់ ក្រោយ​ការបង់ពន្ធ​រយៈពេល​៧​ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល ដោយ​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២១ ដល់ ខែសីហា ឆ្នាំ​២០២១​។​

​ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំង​ស្ថាប​ន័​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង ឬមួយ​ផ្នែក​រយៈពេល​ខ្លី ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ ដល់​ការងារ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ដែល​បង្ហាញឱយឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង​»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន