Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​ធំ ៣​គ្រឿង បុក​បន្ត​គ្នា លើផ្លូវ​ជាតិ​លេ​៤ គៀប​ជាប់​អ្នកបើកបរ​ម្នាក់​ របួសធ្ងន់

ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​រថយន្ត​ធំ​ចំនួន ៣​គ្រឿង បាន​បុក​បន្ត​គ្នា នៅលើ​ផ្លូវជាតិ​លេ​៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​១១​យប់ ថ្ងៃ​២៥ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ របួស​គៀប​ជាប់​ក្នុង​រថយន្ត​។ តាម​សមត្ថកិច្ច ថា ករណីនេះ​បណ្តាលមកពី​អ្នកបើកប​រថយន្ត មិន​ប្រកាន់​ស្តាំ រួច​ជ្រុល​ទៅបុក​ប៉ះ​រថយន្ត ១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស​-​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-4468 ដែល​ចត​ឈប់​ស្ងៀម​ទិសដៅ​ផ្ទុយគ្នា នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហម បន្ទាប់មក​បាន​រុញ​មក​បុក​រថយន្ត ១​គ្រឿង​ទៀត ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​3D-8957 ដែល​ចត​ឈប់​ក្រោយ​រថយន្ត HYUNDAI ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-4468​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​អន្តរាគមន៍ និង​ចាត់ចែង​ដោះស្រាយ​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន