Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថ្ងៃនេះ មាន​មនុស្ស​១១នាក់​បាន​ជា​សះស្បើយ​ពីជំងឺកូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រឹក​ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២១នេះថា ថ្ងៃនេះមិន​មាន​ករណីវិជ្ជមានវីរុស​កូវីដ​១៩ថ្មីទេ តែមានករណីជា​សះស្បើយ​ចំនួន ១១នាក់។

អ្នកជា​សះស្បើយ​ពីជំងឺកូវីដ​១៩​ទាំង​១១នាក់​នោះ គឺសុទ្ធ​សឹងតែជា​ពលករ​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជា​មាន​ករណីវីរុស​កូវីដ​១៩សរុបចំនួន ៤៦០នាក់ ក្នុងនោះជា​សះស្បើយ​ចំនួន ៤២៣នាក់ និង​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​ចំនួន ៣៧នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន