Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្ទុះ​មីនតោន​១​គ្រាប់ ខូច​ត្រាក់ទ័រ​ស្ទើរ​ទាំងស្រុង សំណាង​ត្រឹមតែ​របួសស្រាលម្នាក់

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ មាន​ករណី​ផ្ទុះ​មីនតោន​១​គ្រាប់ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសស្រាល ខណៈ​ចុះទៅ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ឱ្យគេ នៅ​ចំណុច​ភូមិ​ស្រះចក ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​ឈ្មោះ ឌុល គង់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កណ្ដោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ សមត្ថកិច្ច​ថា ខណៈដែល​ជនរងគ្រោះ​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​មួយកន្លែង​នោះ ក៏បាន​ជាន់​លើ​មីនតោន​១​គ្រាប់ ដែល​កប់​ទុក​ក្នុង​ដីស​ល់​តាំងពី​សម័យ​សង្គ្រាម ផ្ទុះឡើង​យ៉ាង​កក្រើក​ដី និង​បណ្តាលឱ្យ​ខូ​ខាត​ត្រាក់ទ័រ​ស្ទើរ​ទាំងស្រុង រីឯ​មនុស្ស​រងរបួស​ស្រាល​។ ភ្លាមៗ​ជនរងគ្រោះ ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​នគរ បាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា ដីចម្ការ​ដែល កើត​ឧប្បត្តិហេតុ​ផ្ទុះ​មីនតោន​នា​ថ្ងៃនេះ គឺជា​ដីចម្ការ​ដែល​ម្ចាស់​គាត់​បាន​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជា ច្រើន​ឆ្នាំ​កន្លងមកហើយ មិន​ដែលមាន​ឧប្បត្តិហេតុ​បែបនេះ​ទេ​ទើបតែ​ពេលនេះ​ក៏​ជួបប្រទះ​នូវ​ឧប្បត្តិហេតុ​បែបនេះ​តែម្តង​។​

​សូម​ជម្រាបជូន​ថា ទឹកដី​ព្រំដែន​គឺជា​ទីតាំង​សមរ ភូមិ​សង្គ្រាម​ប្រយុទ្ធ​គ្នា រវាង​គា​គី​ខ្មែរ​ពី​អតីតកាល ហើយ​ទីនោះ​នៅ​បន្សល់ទុក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ កប់​នៅក្នុង​ដី​និង​នៅ​លេ​ី​ដី​នៅឡើយ​។ យូរៗ​ម្តង​ឧប្បត្តិ​ហេតុដែល បង្កដោយ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ តែង​បង្ក​ឱ្យ​កើត​នូវ​សោកនាដកម្ម​ដល់​អាយុជីវិត​មនុស្ស​និង​អន្តរាយ​ទ្រព្យសម្បត្តិ​ទៀតផង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន