Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក្រើនរំលឹក​ឲ្យ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​

ខេត្តកំពង់ធំ​៖ កាលពី​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្តដំណើរ​មកវា​យ​តម្លៃ​លើ​វឌ្ឍនភាព​ការអភិវឌ្ឍន៍​សហគម​ន៍​ព្រៃឈើ​ព្រៃ​ហ៊ុំ ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​សង្គម ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ​។


​លោក​ប្រធាន​សហគមន៍ បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា សហគមន៍​នេះ បាន​បង្កើតឡើង​ក្នុង​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០៦ ហើយ​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រកាស កសក ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០០៩ និង​បានអនុម័ត​ផែនការ​គ្រប់គ្រង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​សហគមន៍ មាន​ផ្ទៃដី​ទំហំ ៤០៨​ហ​.​ត សមាជិក​សរុប​ចំនួន ៥១៧ គ្រួសារ (​ពីរ​ភូមិ​គឺ ភូមិ​ដំរី​ស្លាប់ ២១៧​គ្រួសារ និង​ភូមិ​សង្គម ៣០០​គ្រួសា​)​។

​លោក​បាន​បន្តទៀតថា សហគមន៍​បានទទួល​ប្រយោជន៍​ពី​ផល និង​អនុផល​ព្រៃឈើ​សំខាន់ៗ​មានដូចជា​៖ ផ្លែ​គុយ ផ្សិត ដំឡូង វ​ល្លិ៍ និង​រំពា​ក់​ជាដើម​។ ដើម្បី លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​ ​បច្ចុប្បន្ន​រដ្ឋបាល​ព្រៃឈើ​បាន​នាំយក​គម្រោង​ស្តីពី​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម លើដី ១០​ហ​.​ត ជីក​អណ្តូង​ខ្នោះ ០១ អណ្តូង​ប្រើប្រាស់​សូ​ឡា​ប៊ូ​ម​ទឹក ០១ ជីក​ស្រះ​ទឹក ០១ សាងសង់​ស្នាក់ការ​យាម តម្លើង​រោង​ដាំ​បន្លែ (Green house) ០២​។ ផ្ទៃដី ៦​ហ​.​ត បាន​ដាំ​ឈើ​ពាណិជ្ជកម្ម (​រយៈពេល​វែង មធ្យម និង​ខ្លី​) ចំនួន ១២៣៥០​ដើម (​គ្រញូង ៨០០០ ធ្នង់ ១០០០ បេង ១០០០ អង្កាញ់ ១០០០ ច្រេស ១០០០ ខ្នុរ ១០០ ស្តៅ ២០០ និង​ស្វាយ ៥០​ដើម​។ ដោយសារ​គម្រោង បច្ចុបន្ន​សហគមន៍​ទទួលបាន​ប្រាក់ចំណូល​សរុប​ប្រមាណ​ជា ៦ ៥០០ ០០០​រៀល​។


ជាមួយគ្នា ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ព្រៃឈើ ដែល​បាន​សហការគ្នា​រៀបចំ​បង្កើត​សហគមន៍​ព្រៃឈើ ជាពិសេស​យក​គម្រោង​មក​អនុវត្ត​ក្នុង​សហគមន៍​ផ្ទាល់ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើត​គម្រប​ព្រៃឈើ​ឡើងវិញ ធ្វើការ​អភិវឌ្ឍ និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ ជីវ​:​ចំរុះ ធានាបាន​នូវ​និរន្តរភាព​នៃ​ការ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ និង​ចូលរួម​ថែរក្សា ការពារ​ធនធានធម្មជាតិ (​ព្រៃ និង​សត្វព្រៃ​) សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ជាពិសេស​កែប្រែ ឬ​លើកកម្ពស់​កម្រិតជីវភាព ធានាបាន​ការអភិវឌ្ឍ​ន៍​សហគមន៍​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។


​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជួយ​កៀរគរ​គម្រោង​ថ្មីៗ​ដោយ​ជ្រើសរើស​សហគមន៍​ព្រៃឈើ​ទូទាំងប្រទេស​ធ្វើជា​គោលដៅ​នៃ​ចលនា​ជំរុញ និង​បង្កើន​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​សត្វ (​មាន់​ស្រែ​) ត្រី សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ ដើម្បី​បន្ត​ការអភិវឌ្ឍ​សហគមន៍​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅ​ប្រែក្លាយជា​សហគមន៍​គំរូ និង​សហគមន៍​អេកូ​ទេសចរណ៍ ដើម្បី​ទាញយក​ប្រយោជន៍​បន្ថែម​ពី​ធនធាន​ព្រៃឈើ បង្កើត និង​បង្កើន​ប្រភព​ចំណូល កែលម្អ​ជីវភាព​តាមរយ​: បង្កើត​របរ​បន្ថែម ដូចជា​ចិ​ញ្ចិ​ម​ឃ្មុំ ដាំ​ឬ​ស្សី ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ រួមទាំង​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​សហគមន៍​ឲ្យ​បានល្អ​ដើម្បី​ពង្រីក​វិស័យ​អេកូ​ទេសចរណ៍ ធ្វើ​ផ្លូវ ការពារ​ភ្លើង​ឆេះ​ព្រៃ ត្រូវ​បោះបង្គោល​ព្រំដី​សហគមន៍ និង​ធ្វើ​ប្លង់ដី​កម្មសិទ្ធិ​ចៀសវាង​ការទន្ទ្រាន​ដីព្រៃ​ឈើ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ជួយ​លើ​ការងារ​បច្ចេកទេស និង​ទីផ្សារ​ដើម្បី​ជួយ​រំដោះ​ផលដំណាំ​ពី​សហគមន៍​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...