Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បំបែកសំណុំរឿង​ឃាតកម្ម បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ នៅ​ក្រុងព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​ស្នងការ​នគ​បាល​ខេត្ត​ព្រះសីហនុ ចុះ​ប្រតិបត្តិការ​រយៈពេល ១០​ម៉ោង បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ចំនួន ៣​នាក់ និង​បក្ខពួក​សេសសល់​មួយចំនួនទៀត ក្នុងករណី​ឃាតកម្ម បាញ់សម្លាប់​ជនជាតិ​ចិន​ដូចគ្នា នៅ​ក្រុងព្រះសីហនុ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគ​បាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ ថា ជនសង្ស័យ​ម្នាក់ និង​គូកន ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចាប់ខ្លួន ដោយ​ដកហូត​រថយន្ត​១​គ្រឿង និង​គ្រឿងញៀន​មួយចំនួនទៀត កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។ រីឯ​ជនរងគ្រោះ​ឈ្មោះ ផេង ស៊ូ ភេទ​ប្រុស ជនជាតិ​ចិន អាយុ​២៨​ឆ្នាំ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​មួយ​គ្រាប់ ចំ​លើ​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​រថយន្ត​។​

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន នៅ​ចំណុច​នៅក្នុង​មុខ​កាស៊ីណូ ជី​យ​វ​នី​សិន តាម​បណ្តោយ​ផ្លូវ​ស​ណ្ឋា​រ​គារ​ឯករាជ្យ ស្ថិតនៅ​ភូមិ​១ សង្កាត់​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​។  ​ឃាតកម្ម​នេះ​បង្កឡើង ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​រថយន្ត​២​គ្រឿង​។ ក្នុងនោះ​ជនល្មើស​ជិះ​រថយន្ត​ម៉ាក Ford Raptors ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2BI-1413 បានធ្វើ​សកម្មភាព​បើក​ដេញតាម​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ផ្លាកលេខ 2AL-9459 (​រថយន្ត​ជនរងគ្រោះ​)​។ ក្រោយមក​ជនល្មើស បាន​បើករថយន្ត​ទៅ​អែប​នឹង​រថយន្ត​របស់​ជនរ​ង​គ្រោះ រួច​បាន​បាញ់​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន