Connect with us

Hi, what are you looking for?

អន្តរជាតិ

លោក Antony Blinken ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក

លោក​Antony Blinken បទពិសោធខ្ពស់ ក្នុងការទំនាក់ទំនងអន្តរជាតិ គឺជាក្តីសង្ឃឹមរបស់ប្រធានាធិបតីបៃឌិន ក្នុងការស្តាទំនាក់ទំនងជាមួយសហគមន៍អន្កតរជាតិឡើងវិញ ។

នៅថ្ងៃទី ២៦ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោក​Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។
ជាមួយនិងសំឡែងគាំទ្រ​៧៨ ទល់និង​២២ លោក​Antony Blinken ​បានក្លាយជារដ្ឋមន្ត្រី ការបរទេស ទី ៧១របស់អាមេរិក ។ លោក Antony Blinken ​ជារដ្ឋមន្ត្រីទី​៤ ហើយក្នុងរដ្ឋាភីបាលរបស់ប្រធានាធិបតីត្រាំ ត្រូវបានព្រឹទ្ធសភាអនុម័ត​។


កន្លនមក ព្រឹទ្ធសភា អាមេរិក ពានអនុម័ត ជ្រើសរើស លោកស្រី​Janet Yellen កាន់តំណែងរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ​ លោក Lloyd Austin កាន់តំណែងរដ្ឋមន្ត្រីការពារជាតិ និងលោកស្រី Avril Haines អគ្គនាយកចារកិច្ចអាមេរិក ។
លោក​Antony Blinken មានរហ័សនាមថា​អ្នកការពាំរសសម្ព័ន្ធមិត្តអាមេរិកនៅជុំវិញពិភពលោក ​នឹងជាទីប្រឹក្សា​គោលនយោបាយ​កិច្ចការបរទេស របស់ប្រធានាធិបតី​បៃឌិន ។ តាមគម្រោង លោក Antony Blinkenនឹងស្បថចូលកាន់តំណែងណៅថ្ងៃទី ២៦ខែមករានេះ(ពេលវេលាអាមេរិក)​។
នៅក្នុងការសាកសួរនៅព្រឹទ្ធសភា កាលពីថ្ងៃទី ១៩ខែមករា លោក​Antony Blinken បានសន្យា ថាពេលចូលកាន់តំណែង លោកនឹងសហការ ចែករំលែកព័ត៌មាន ជាមួយសភា និង រក្សាស្ថានទូតអាមេរិកនៅ ជេរ៉ូសាឡឹម ក៏ដូចជាដោះស្រាយបញ្ហាសំខាន់នៅមជ្ឈិមបូព៌ា ចិន និងរុស្ស៊ី។
លោកAntony Blinken អាយុ​៥៨ឆ្នាំ ធ្លាប់ កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស ក្នុងរដ្ឋកាលរបស់អតីតប្រធានាធិបតីអូបាម៉ា​។ លោក​Antony Blinken ធ្លាប់ធ្វើជាទីប្រឹក្សា​ឲ្យលោកបៃឌិន ពេលនៅជា​ប្រធានគណៈកម្មការកិច្ចការបរទេស​នៃព្រឹទ្ធសភាអាមេរិក ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...