Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ៖ ករណីស្នងការរងខេត្តតាកែវ ប្រសិនបើរកឃើញភស្តុតាងថាបានប្រព្រឹត្ត​បទល្មើស គឺមានទោសហើយ

ថ្លែងនៅ​រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ករណី​លោក​ឧត្តម​សេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការ​រង​ទទួលផែន​ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តតាកែវ ដែល​រងបណ្តឹងពី​ការបង្ខាំង​មនុស្ស​ជំរិត​ទារលុយនោះ សម្តេចនៅមិនទាន់ទទួលបាន​លទ្ធផល​ត្រួតពិនិត្យ​នៅ​ឡើយទេ តែ​សម្តេច​បញ្ជាក់ជំហរថា អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺមាន​ទោស​ហើយ បើ​រកឃើញ​ភស្តុតាង។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចាត់​ឲ្យ​មន្រ្តីក្រសួងមហាផ្ទៃ​ចំនួន៦រូប ចុះ​ធ្វើ​ការ​ស្រាវជ្រាវចំពោះ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​មន្រ្តីនគរបាល​នៅ​ខេត្តតាកែវ ដែលបាន​ចោទ​ប្រកាន់​លោក​ឧត្តម​សេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងនគរបាល​ខេត្តតាកែវ ពាក់ព័ន្ធនឹងអំពើពុករលួយ​ចាប់មនុស្ស​ជម្រិត​ទារប្រាក់។

តាមពាក្យ​បណ្តឹង​នោះថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រួមជាមួយ​បក្ខពួក​បាន​ចាប់​បង្ខាំង​ជនរងគ្រោះ​ជំរិត​ទារប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន​បីនាក់ និង​ជនជាតិខ្មែរ​ចំ​នួ​នីរ​នាក់ ជម្រិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ​និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​បុ​គ្គិល ជា​អ្នកបកប្រែ​។ លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន​ពីរ​នាក់ បានមក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​ជានខ្ពស់​ខាងលើ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ដែលជា​អ្នក​វិនិយោគិន​វៀតណាម​ត្រឡប់មកវិញ​។

​ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយរូប (​មិន​ស្គាល់ឈ្មោះ​) បាន​យក​សម្ភារ​ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។

ករណីនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​កោះ​ហោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន