Connect with us

Hi, what are you looking for?

កម្សាន្ត

​ឆ្នាំ​២០២០ កម្ពុជា ទទួលបាន​ភ្ញៀវ​អន្តរជាតិ ១.៣១​លាន​នាក់ ថយចុះ​៨០% និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង ៩​លាន​នាក់ ថយចុះ​២០%

​ខេត្តសៀមរាប​៖ ដោយសារ​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែ ១.៣១ លាន​នាក់​ប៉ុណ្ណោះ ដោយមាន​ការថយចុះ​ប្រមាណ ៨០% និង​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់ ថយចុះ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ​, នេះ​បើតាម​ការឱ្យ​ដឹង​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​


​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឱកាស​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ឆ្នាំ​២០២១ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ និង​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ ​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ទោះ​ស្ថិតក្នុង​បរិការណ៍​ប្រឈម​ខាងលើ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹមតែ​ប្រមាណ ១.៣១ លាន​នាក់ ក្នុង​ឆ្នាំ​២០២០ ថយចុះ ៨០% ធៀប​នឹង​ឆ្នាំ​២០១៩»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បានបង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង ដោយ​យើង​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់ ថយចុះ ២០%​។​ ទោះជា​យ៉ាងណា និន្នាការ​នេះ​បាន​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​កម្ពុជា​មួយផ្នែក ពិសេស​បាន​ជួយ​ឲ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយចំនួន​បើក​ដំណើរការ​ឡើងវិញ ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បាន​បង្កើត​ប្រាក់ចំណូល​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផងដែរ​។​

​សូមបញ្ជាក់ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាស​កល ទាំង​អាយុ​ជី​វិ​របស់​មនុស្សជាតិ វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​របស់​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។ ក្រៅពី​បង្ក​ការឆ្លង​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ ផលប៉ះពាល់​នៃ​ជំងឺ​នេះ​ក៏បង្ក​ជា​វិបត្តិ​ដល់​វិស័យ​មួយចំនួន​ផងដែរ ពិសេស​គឺ​វិស័យ​ការងារ និង​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​។ ដូច្នេះហើយ​ទើបបានជា​រាជរដ្ឋាភិបាល​សម្រេច​ប​ញ្ចេ​ញ​កញ្ចប់​ថវិកា និង​ចំណាត់ការ​គ្រប់​រូបភាព ដើម្បី​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ទាំងពីរ​នេះ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...