Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​ខេត្តបាត់ដំបង បង្ក្រាប​សង្វៀនមាន់ ឃាត់ខ្លួន​មនុស្ស ៨​នាក់​

​ខេត្តបាត់ដំបង​៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​រសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ បាន​ចុះបង្ក្រាប​ទីតាំង​សង្វៀនមាន់​មួយកន្លែង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៨​នាក់ នៅ​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​ជន​ប្រព្រឹត្ត​ខាងលើ​នោះ មានឈ្មោះ ហ៊ូ ឆុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​, ឈ្មោះ គឹ​ង ហៀ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​, ឈ្មោះ យឿ​ម យុ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​, ឈ្មោះ ហើ​ស តឿ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​, ឈ្មោះ ឆាយ ឈៀង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​, ឈ្មោះ នាង ធី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ឈ្មោះ ហាន លឿង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​និង​ឈ្មោះ ឈឺ​ន តាំងទី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​។

​ចំណែក​វត្ថុតាង ដកហូត​បាន​៖ សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​២, មាន់​ជល់​ចំនួន ២ ក្បាល​, ស៊ុម​សម្រាប់​ក្រុងមាន់​ចំនួន​៣, ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំ​មាន់​ជល់​ចំនួន​១, ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ជល់​ចំនួន​១ និង​ម៉ូតូ​ចំនួន ១១​គ្រឿង​។ បច្ចុប្បន្ន​នគរបាល​ជំនាញ កំពុង​អនុវត្តតាម​នីតិវិធី​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...