Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកគ្រោងបង្កើតរដ្ឋទី​​៥១ គឺរដ្ឋវ៉ាស៊ីនតោន ឌីស៊ី

ក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ គ្រោងបង្កើតរដ្ឋថ្មីមួយទៀតគឺផ្តាច់ខ្លួនទីក្រុងវ៉ាស៊ីនតោនឌីស៊ី ទៅជារដ្ឋ វិញ ដើម្បីឲ្យមានតំណាងនៅក្នុងសភា​។ ប្រសិនបើបំបែកបាននោះ គណបក្សប្រជាធិបតេយ្យ នឹងកាន់តែមាន​​ការគាំទ្រកាន់តែច្រើនថែមទៀត ពីចំនួនតំណាងរាស្ត្រ។

កាលពីថ្ងៃទី​២៧ខែមករា ក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដឹកនាំ​ដោយតំណាងរាស្ត្រ Tom Carper បានស្នើសេចក្តីព្រាងច្បាប់​បំបែកទីក្រុងវ៉ាស៊ីតោនទៅជារដ្ឋទី ៥១ របស់អាមេរិក​។
នៅលើបណ្តាញសង្គម​ Twitter ​តំណាងរាស្ត្រ​Tom Carper បានបញ្ជាក់ថា ថ្ងៃនេះ យើង​មានមោទនភាព ណែនាំ សេចក្តីព្រាងច្បាប់​ ដើម្បីបំបែកទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទៅជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។


តាមការលើកឡើងរបស់លោក​Tom Carper ​ សេចក្តីព្រាងច្បាប់ស្តីពីការបំបែករដ្ឋ គឺជួយដល់ពលរដ្ឋក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលបានបង់ពន្ធ​សហរដ្ឋ ប៉ុន្តែមិនមានតំណាង គ្មានសំឡេង​ក្នុង​សភា​ ក៏ដូចជាសិទ្ធបោះឆ្នោត​ក្នុងស្ថាប័នបង្កើតច្បាប់។
សេចក្តីព្រាងច្បាប់ស្តីពីករបង្កើតរដ្ឋថ្មី បានស្នើឡើងតាំងពីឆ្នាំ ២០១៣ ​ ក្នុងនោះនឹងផ្តល់សិទ្ធដល់ពលរដ្ឋ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រេចកិច្ចការក្នុងតំបន់ ក៏ដូចជា​មានតំណាងនៅក្នុងរដ្ឋសភា។


ប្រធានាធិបតី​ ចូបៃឌិន តាំងពីដើមមកបានគាំទ្រ​ដល់ ​ការបង្កើតរដ្ឋវ៉ាស៊ីនតោន​ ទៅជារដ្ឋទី​៥១របស់អាមេរិក ។ បើទោះបី រដ្ឋសភាអាមេរិកស្ថិតនៅកណ្តាលទីក្រុងវ៉ាស៊ី នតោន ប៉ុន្តែ ទីក្រុងនេះមិនមានសិទ្ធិក្នុការ ដាក់ពង្រាយកម្លាំងជាតិ ដូចជារដ្ឋជិតខាង​ ក្នុងនោះមានVirginia ជាដើម។
ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ បំបែករដ្ឋខាងលើ ចាំបាច់ត្រូវទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាមកពីកណបក្សសាធារណរដ្ឋ យ៉ាងតិច ​១០ រូប ។ ប៉ុន្តែ​គម្រោងខាងលើទទួលរងការរិះគន់យ៉ាងខ្លាំង​ពីគណបក្សសាធារណរដ្ឋ ដោយចាត់ទុកថា នេះជាគោលបំណងដើម្បីពង្រីកផលប្រយោជន៍របស់គណបក្សប្រជាធិបតេយ្យនៅ ក្នុងរដ្ឋសភា ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន