Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆេះឃ្លាំងស្តុកទំនិញមកពីវៀតណាម​នៅ​សង្កាត់ទួលស្វាយព្រៃទី១

កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានការ​ភ្ញាក់ផ្អើល ក្រោយ​ពីមានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញនាំមកពីវៀតណាម នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុថា មុនកើតហេតុមានលឺសំលេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយក៏ចេញជាអណ្ដាតភ្លើងឆេះ បង្កការភ្ញាក់ផ្អើលតែម្ដង ភ្លាមៗនោះក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ទំហំនៃការខូចខាតគឺឃ្លាំងទាំងស្រុងតែម្តង ហើយ​ចំពោះមូលហេតុនៃការឆាបឆេះ មិនទាន់មានការសន្និដ្ឋាននៅឡើយទេ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន