Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កំពង់ផែ​ទេសចរណ៍​ក្រុង​ខេមរៈភូមិន្ទ នឹងជួយបង្កើន​ទេសចរណ៍ និង​ការដឹកជញ្ជូន​ឆ្លងកាត់ ក្នុង​តំបន់ និង​ទៅកាន់​ក្រៅប្រទេស​

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ឯកឧត្ដម ឡេង ធន​យុ​ទ្ធា និង ឯកឧត្ដម អៀង វេ​ង​ស៊ុន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ក្រសួង និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដោយមាន​ការសហការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​ស្ថិតក្នុង​គោលបំណង ដើម្បី​ពិភាក្សា​សិក្សា​ស្វែងយល់​បន្ថែម អំពី​សក្តានុពល​នៃ​ទីតាំង​សម្រាប់​សាងសង់​កំពង់ផែ​ទេសចរណ៍​ផង និង​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា គណៈប្រតិភូ និង​គ្រប់ភាគី​ពាក់ព័ន្ធ ទាំងអស់​បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ និង​ស្និទ​ស្នាល នឹង​បាន​ពិនិត្យឃើញ​នូវ​សក្តានុពល ផលប្រយោជន៍​នៃ​កំពង់ផែ​នេះ​សម្រាប់​ខេត្តកោះកុង ជាពិសេស​នឹង​ក្លាយជា​ចលក​សម្រាប់​ជម្រុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍ វិស័យសេដ្ឋកិច្ច និង​ការងារ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​របស់​ខេត្ត​អោយ​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាមួយ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ក​ម្ពុ​ជា និង​ប្រទេសជិតខាង​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន