Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌចំការមន ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ក្រីក្រ ២០​គ្រួសារ នៅ​សង្កាត់​ទួល​ទំពូង​ទី​២

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ លោក ថេ​ង សុ​ថុល អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន បានរៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ២០​គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន​។

​នាឱកាស​នោះ​ផងដែរ ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែបាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​ក្រុមគ្រួសារ និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​“ ។

​ជាមួយគ្នានេះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ការពារ​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង​។ អំណោយ​ដែល​ទទួលបាន​ក្នុង ១​គ្រួសារ​រួមមាន​៖ អង្ករ​, ទឹកត្រី​, ទឹក​ស៊ី​អ៉ី​វ​, ត្រីខ​, មី​, សាប៊ូ​, ម៉ាស , ក្រ​ម៉ា និង​ថវិកា​មួយចំនួន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន