Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ទិវា​យល់ដឹង អំពី​សត្វព្រៃ​ខេត្តសៀមរាប​

​សៀមរាប​៖ ទិវា​យល់ដឹង អំពី​សត្វព្រៃ​ខេត្តសៀមរាប ធ្វើឡើង​ដើម្បី​បង្កើន​ការយល់ដឹង​បន្ថែម​អំពី​សត្វ​តំណាង​ជាតិ និង​សត្វ​កម្រៗ​នៃ​ប្រទេស​កម្ពុជា​។ ជាពិសេស​ដឹង​អំពី​ព័ត​មាន​ស្ថាប័ន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការងារ​អភិរក្ស​ផងដែរ​។​

​សូមជម្រាបថា ទិវា​យល់ដឹង អំពី​សត្វព្រៃ​ខេត្តសៀមរាប​នេះ នឹង​ធ្វ​ឡើង​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៩:០០​ព្រឹក ដល់​៥:០០​ល្ងាច នៅ​មជ្ឈមណ្ឌល​របកគំហើញ​ធម្មជាតិ​។​

​កម្មវិធី​ចម្បងៗ​៖
-​ការតាំង​បង្ហាញ​ពី​ស្ថាប័ន​អភិរក្ស​ក្នុង​ខេត្តសៀមរាប​
-​ការលេង​ល្បែង​កំសាន្ត​ផ្សេងៗ (​បង្វិល​កង ខ្លាស៊ីគោ ឆ្លើយ​សំនួរ​យក​រង្វាន់ គូរគំនូរ និង​ផាត់​ពណ៌​យក​រង្វាន់​សម្រាប់​ក្មេងៗ​។​
-​ការចាក់​បញ្ចាំងភាពយន្ត​ស្តីអំពី​ធម្មជាតិ​នៅ​កម្ពុជា និង​ឯកសារ​សត្វ​ក្រៀល​
-​ការធ្វើ​បទ​បង្ហាញ​ស្តីពី “​លក្ខណៈពិសេស​នៃ​បឹង​ទន្លេសាប​” និង “​មេអំបៅ​នៃ​ប្រទេស​កម្ពុជា​”​។​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន