Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ដឹកនាំ​អ្នកសារព័ត៌មាន ចុះទៅ​ដែនជម្រកសត្វព្រៃ នៅ​ខេត្តព្រះវិហារ រយៈពេល​៣​ថ្ងៃ

​ខេត្តព្រះវិហារ​៖ ដោយ​សហការ​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង (USAID Green Prey Lang) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​ទៅ​ទស្សនា​ឧទ្យាន​បេតិកភណ្ឌ​ធម្ម ជាតិ​ភ្នំ​ត្បែង ភ្នំ​ត្នោត​-​ភ្នំ​ពក និង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី ២៩-៣១ ខែមករា​ឆ្នាំ ២០២១ ។

​គណៈប្រតិភូ និង​អាជ្ញាធរ​មូលដ្ឋាន នឹង​បើក​ដំណើរការ​មណ្ឌល​បញ្ជា​ខេត្ត​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ តំបន់ការពារធម្មជាតិ​របស់​ក្រសួងបរិស្ថាន​។ ប្រព័ន្ធ​នេះ​រួមបញ្ចូល គ្នា​នូវ​ការត្រួត ពិនិត្យ​ពី​ផ្កាយរណប ព្រមទាំង ព័ត៌មាន​ល្បាត​នៅ​ទីវាល​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគម ន៍ បញ្ចូល​ក្នុង​ទិន្នន័យ​មួយ​។ ព័ត៌មាន​នេះ​ត្រូវបាន ប្រើ​ដើម្បី​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ព្រៃឈើ ក៏ដូចជា​កែលម្អ​ការគ្រប់គ្រង​តំបន់​ការពារ ធម្មជាតិ​។ គណៈប្រតិភូ​នឹង ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ និង​ការបង្កើត​សហគមន៍​កសិកម្ម​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះ វិហារ​។ សកម្មភាព​ទាំងនេះ​ត្រូវបាន​អនុវត្ត​រួមគ្នា​ដោយ​អង្គ ការ WCS និង​គម្រោង USAID ព្រៃ​ឡង់​បៃតង​ដោយ​សហការ ជាមួយ​ក្រសួងបរិស្ថាន ព្រមទាំង​ដៃគូ​ក្នុង​វិស័យ​ឯកជន​ដទៃទៀត​។

​លោកស្រី Veena Reddy នាយិកា​បេសកកម្ម​នៃ​ទី​ភ្នា​ក់ ងារ​ជំនួយ​អាមេរិក USAID ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន ប្រសាសន៍ថា “​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​គាំទ្រ​ដល់​ការបើក​ដំណើរការ​មណ្ឌល​បញ្ហា​ប្រព័ន្ធ​ត្រួតពិនិត្យ តំបន់ ការពារ​ធម្មជាតិ​នៅ​ខេត្តព្រះវិហារ​ស្របពេល​នឹង​ការបង្កើន​ការគាំទ្រ​របស់​យើង​ដល់​សហគមន៍​ក្នុង​តំបន់​ដែ ល​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩”​។ “​យើង​រំពឹងថា​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដោយ​ផ្តល់ឱ្យ​អ្នកគ្រប់គ្រង​នូវ​ព័ត៌មាន​ទាន់ពេលវេលា និង​បញ្ចូល​គ្នា​អំពី​អ្វីដែល​កំពុង​កើតឡើង​។ សំខាន់​ដូចគ្នានេះដែរ គឺជា​ការធានា​សុខុមាល ភាព​របស់​ប្រជាជន​នៅតាម​ជនបទ នៃ​ប្រទេស​កម្ពុជា​ដែល​ភាគច្រើន​បាន​រង​ផល​ប៉ះ ពាល់​គួរឱ្យកត់សម្គាល់​ដោយ ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩​។ យើង​កំពុង ធ្វើការ​ជាមួយ​អ្នកអនុវត្ត ក៏ដូចជា​ដៃគូ​ក្នុង វិស័យ​ឯកជន​ដែល​ប្តេជ្ញា​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​បង្កើន​ឱកាស​ការងារ​ប្រកបដោយ​និរន្តរភាព​សម្រាប់​សហ គម​ន៍​ជនបទ ។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អ្នកនាំពាក្យ ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា “​ការគាំទ្រ​ដល់ សហគម ន៍​ក្នុង​តំបន់​ឱ្យ​ងើបឡើង​វិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​របស់​ជំងឺ​កូ​វីដ ១៩ ស្របពេល​នឹង​ការថែរក្សា​បណ្តាញ​តំបន់ ការពារ​ធម្ម​ជា តិ​របស់​យើង​គឺជា​អាទិភាព​កំពូល​របស់​យើង​នៅពេលនេះ​។
​ជាមួយនឹង​ដៃគូ​របស់​យើង យើង​កំពុង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ជីវភាព​រស់នៅ​ល្អ​ប្រសើរឡើង​ដូចជា​កសិកម្ម​ដែល​ជួយ​ដល់​ការអភិរក្ស ខណៈពេល​បង្កើត​ការងារ​ដល់​សមាជិក​ស​ហគ​មន៍​មូលដ្ឋាន​តាមរយៈ​អេកូ​ទេសចរណ៍​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​ផ្តល់ជំនួយ​ទាំងអស់​ជាពិសេស​ទី​ភ្នា​ក់ ងារ​ជំនួយ​អាមេរិក USAID ដែល​បាន បន្ត​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន និង​ការអភិរក្ស​ជីវៈចម្រុះ​ក៏ដូចជា​សត្វ ព្រៃ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ជំនាន់ ក្រោយ​របស់​យើង​។

​លោក Nick Spencer នាយក​ប្រតិបត្តិ Ibis Rice បាន​កត់សម្គាល់ថា “​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​ពី​តួនាទី សំខាន់​របស់​ដៃគូ​ក្នុង​វិស័យ​ឯកជន​ដែលមាន​ការប្តេជ្ញាចិត្ត​ដូចជា ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ IBIS ដល់​សហគមន៍​ជនបទ​។ នៅ​ឆ្នាំនេះ យើង​បាន​បង់ប្រាក់​ឱ្យ​កសិករ​ជាង ១.១០០ នាក់​ជា​មធ្យម ៦០ ភាគរយ លើស​តម្លៃ​ទីផ្សារ​សម្រាប់​ស្រូវ​របស់​ពួកគេ​។ លទ្ធផល​នេះ​បាន​ផ្តល់ប្រាក់ ៥៨០.០០០ ដុល្លារ​ដល់​កសិករ​ដោយ ផ្ទាល់​ក្នុង ការអភិរក្ស​សត្វព្រៃ និង​ផលិតកម្ម​ស្រូវ​សរីរាង្គ​។​”

​គម្រោង USAID ព្រៃ​ឡង់​បៃតង គឺជា​សកម្មភាព​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​ត្រូវបាន​អនុវត្ត​ក្នុង​ភាពជា​ដៃគូ​ជាមួយ ក្រសួង បរិស្ថាន​។ គម្រោង​នេះ​ដំណើរការ​នៅ​ទូទាំង​តំបន់​ការពារ ធម្មជាតិ​ចំនួន ១៩ នៅក្នុង​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង​។ គម្រោង USAID ព្រៃ​ឡង់​បៃតង​លើកកម្ពស់​ភាព​ធន់ ការអភិវឌ្ឍ​ដែលមាន​កម្រិត​បំ​ភាយ​ឧស្ម័ន​ទាប និង​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​តាមរយៈ ការផ្តោត​ទៅលើ​សហគម​ន៍ ការអភិរក្ស និង​អភិបាលកិច្ច​ល្អ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន