Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិក-ចិន កាន់តែតានតឹង ផ្នែកយោធា​នៅបន់សមុទ្រចិនខាងត្បូង

សារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានផ្សាយថា​រដ្ឋាភីបាលទីក្រុងវ៉ាស៊ីនតោន បានរិះគន់ធ្ងន់ៗទៅលើកងយន្តហោះចម្បាំងចិន ដែលបានហោះឆ្លងកាត់សមុទ្រចិនខាងត្បូង ជាការគំរាមកំហែងណាមួយ ដល់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ។


មេបញ្ជាការយោធាអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានអះអាងថា កងនាវាដឹកយន្តហោះចម្បាំង-ប្រយុទ្ធមានឈ្មោះថា ធាដ័រ រូស្វែល (Theodore Roosevelt) កំពុងអង្កេតមើលរាល់សកម្មភាព របស់កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយកន្លងមកនេះពួកគេមិនបាន បង្កការគំរាមកំហែងណាមួយដល់ នាវា, យន្តហោះ និងកងទ័ពអាមេរិកនោះឡើយ។


សកម្មភាពរបស់ទាហានចិន ក្នុងពេល​ យន្តហោះចម្បាំង​ចិន​បានធ្វើសមយុទ្ធ​ដោយមានយុទ្ធសាស្ត្រ វាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះ អាមេរិក ដោយកាំជ្រួចមីស៊ីល ​ក្នុងតំបន់ដែលចិនគ្រប់គ្រង ក្នុងនោះមានទាំង កោះតៃវ៉ាន់ផងដែរ​។
កម្លាំងទាហានអាកាសចិនបាន បញ្ជូនយន្តហោះចម្បាំង​១១គ្រឿង​​​ហោះហើរនៅតំបន់សមុទ្រ កោះតៃវ៉ាន់ នៅថ្ងៃទី​២៥ ខែមករា ​ហើយមួយថ្ងៃក្រោយមកក៏បានបញ្ជូនយន្តហោះចម្បាំង ១៥គ្រឿងបន្ថែមទៀត​ទៅកាន់ដែនអាកាស​​កោះតៃវ៉ាន់នៅថ្ងៃបន្ទាប់ទៀត។
តាមសារព័ត៌មាន Financial Times បានផ្សាយថា ក្រុមនាវាចម្បាំង និងទម្លាក់គ្រាប់របស់ចិន បានចូលរួមធ្វើសមយុទ្ធ ​ ដោយមានយុទ្ធសាស្ត្រវាយប្រហារ នាវា​ផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក ដែលកំពុងតែមានវត្តមាននៅតំបន់សមុទ្រចិនភាគខាងត្បូង​។


កាលពីថ្ងៃទី​២៣ខែមករាកន្លងមក​​ យន្តហោះចម្បាំង​USS Theodore Roosevelt ​​និងនាវាចម្បាំង USS Bunker, Hill USS Russell, USS John Finn។ នេះជាសកម្មភាព បញ្ជូនក្រុមនាវាចម្បាំងមកកាន់សមុទ្រចិនភាគខាងត្បូង ដំបូងគេបង្អស់ ក្រោយការដឹកនាំរបស់ប្រធានាធិបតីបៃឌិន ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន