Connect with us

Hi, what are you looking for?

អន្តរជាតិ

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ ១៩ នៅអាមេរិកកើនឡើងខ្ពស់ក្នុងខែដំបូងឆ្នាំ២០២១

កូវីដ ១៩​គឺជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់ ច្រើនបំផុត​នៅអាមេរិក ក្នុងរយៈពេល​១ខែដើមឆ្នាំ​២០២១ ។ ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ដល់ទៅ​៣ពាន់នាក់​។


តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦៩,០៣៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៦៥២នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៥១២,១៩៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៤៧,៤៥៩នាក់ និងជាសះស្បើយឡើងសរុប ១៦,១៩៩,៥៧២លាននាក់។


គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើអាចទៅរួច។ លោក ចូ បៃដិន បានប្តេជ្ញាប្រើប្រាស់ពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាច ដើម្បីចាក់់វ៉ាក់សាំងឲ្យបាន ១០០លានដូសផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន