Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងណែនាំឲ្យ​ការពារខ្លួន ពីជំងឺផ្តាសាយបក្សី ក្នុង​អំឡុងពិធីសែនដូនតាខាងមុខ

ដោយ​សារតែពេលខាងមុខនេះ មានបងប្អូនប្រជាពលរដ្ឋ​មួយ​ចំនួនធំនឹង​ប្រារព្ធពិធី​សែនដូនតាផ្សេងៗ ដែលមាន​ការ​ទិញ​ទំនិញ និង​ចរាចរ​នូវ​បសុបក្សី​ច្រើន ក្រសួងសុខាភិបាល​កម្ពុជា បានធ្វើ​ការ​ក្រើន​រំលឹក​ដល់ប្រជាពលរដ្ឋ​ទាំងអស់ សូម​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺផ្តាសាយបក្សី (H5N1) ដែលអាចចម្លងពីសត្វបសុបក្សីមួយចំនួន។

ដូច្នេះ​ដើម្បីបង្ការ​ការឆ្លង​នេះ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូម​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយ​សាប៊ូ និង​ទឹក មុនពេលបរិភោគ និង​បន្ទាប់ពីប៉ះពាល់ជាមួយ​បសុបក្សី, នៅ​ឲ្យឆ្ងាយ​ពីសត្វបក្សី​ឈឺ ឬងាប់ ឬ​កន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុងចរាចរ, កុំបរិភោគសត្វបសុបក្សី​ឈឺ ឬងាប់ និង​រាល់សត្វបសុបក្សី​ដែលធ្វើ​សម្រាប់​បរិភោគ ត្រូវ​ចម្អិត​ឲ្យ​ឆ្អិនល្អ។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន