Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋប្រហារនៅមីយ៉ានម៉ា លោកស្រីអង់សាន​ ស៊ូជី ត្រូវទាហានចាប់ខ្លួន

ការចាប់ខ្លួនប្រធានាធិបតីមីយ៉ានម៉ា និងមេបក្សកាន់អំណាចគឺលោកស្រី អង់សានស៊ូជី ​និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប គឺជាការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសនេះក្រោយការបោះឆ្នោតមិនចុះសម្រុងនិងគ្នា ហើយ​គណបក្សរបស់លោកស្រីស៊ូជីទទួលបានជ័យជម្នះ។​ ក្រោយការចាប់ខ្លួន​បណ្តាញទូរទស្សន៍នៅក្នុងប្រទេសនេះ ក៏ផ្អាកការផ្សាយ​ផងដែរ​។


តាមសារព័ត៌មានរ៉យទ័រ បណ្តាញទូរទស្សន៍ជាតិ MRTV មិនអាចផ្សាយនោះឡើយដោយសារបញ្ហាបច្ចេកទេស​ នាព្រឹកថ្ងៃទី​១ខែកុម្ភៈនេះ។​ ប៉ុន្តែព័ត៌មានស្តីពីការចាប់ខ្លួនត្រូវបានផ្សព្វផ្សាយនិងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ក្នុងប្រទេសនេះ ។


ការចាប់ខ្លួនកើតឡើងក្រោយពេលកម្លាំងយោធាប្រទេសនេះ ស្នើឲ្យបើកការស្រាវជ្រាវ ពាក់ព័ន្ធការបន្លំសន្លឹកឆ្នោត ​។ ការបោះឆ្នោតកាលពីខែវិច្ឆិកា​ឆ្នាំ​២០២០ គណបក្សរបស់លោកស្រីស៊ូជី ទទួលបានជ័យជម្នះ​ ដាច់ទៅលើគណបក្សផ្សេងៗ។
ការទទួលបានជ័យជម្នះក្នុងការបោះឆ្នោត របស់គណបក្ស​កាន់អំណាច ទទួលរងការរិះគន់យ៉ាងខ្លាំង ​ ពីគណបក្សប្រឆាំងនិងក្រុមសន្ធិមនុស្ស ដោយសារតែមិនអនុញ្ញាតឲ្យតំបន់មានវិវាទចូលរួមបោះឆ្នោត ។ គណបក្សប្រឆាំងបានសហការជាមួយ​កម្លាំងទាហាន ប្រឆាំងលទ្ធផលបោះឆ្នោត​។


កម្លាំងទាហានបានប្រកាសថា បានរកឃើញ​សន្លឹកឆ្នោត ខុសប្រក្រតីដល់ទៅ​៨,៦លានសន្លឹក ។ អគ្គមេបញ្ជាការ កងទ័ពមីយ៉ានម៉ា លោកMin Aung Hlaing បានលើកឡើងថា ការបោះឆ្នោត ខ្វះតម្លាភាព មិនយុត្តិធម៌ ។
អគ្គមេបញ្ជាការ​Min Aung Hlaing ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅមីយ៉ានម៉ា ​។ ​នៅពេលដែលគេសួពីការធ្វើរដ្ឋប្រហារ លោកមិនបានបញ្ជាក់ឡើយ ប៉ុន្តែលោកនិយាយថាអាចនឹងឈានដល់ដំណាក់កាលនោះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន