Connect with us

Hi, what are you looking for?

កម្សាន្ត

កោះ​ព្រហ្មចារី​យ៍ សម្បុក​ទេសចរណ៍​ប្លែក​ថ្មី​កឿង​ទើរ​កណ្ដាល​ជលសា ស្អាត​ដូច​នាងក្រមុំ​អ្នក​ខេត្តក្រចេះ

ខេត្តក្រចេះ​៖ ជិះ​កាណូត​ធ្វើដំណើរ​តាម​ទន្លេមេគង្គ​ប្រមាណ​តែ ២០​នាទី​ប៉ុណ្ណោះ ភ្ញៀវទេសចរ​នឹង​បាន​ទៅដល់​កោះ​ព្រហ្មចារី​យ៍​ជាក់​ជាមិនខាន់ ខណៈ​កោះ​ដ៏​ទាក់ទាញ​មួយ​នេះ​ត្រូវបាន​គេ​ល្បី​តៗ​គ្នា​ថា «​មាន​ទេសភាព​ស្រស់ស្អាត ប្រៀប​ដូច​ក្រមុំ​ព្រហ្មចារី​យ៍​» យ៉ាង​ដូច្នេះ​ឯង​។​

​កោះ​ព្រហ្មចារី​យ៍ ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់ «​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​យ៍​ជ្រោយ​បន្ទាយ​» ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ចម្ងាយ​ប្រមាណ​តែ ១៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​។ ជិះទូក​សម្លឹង​ទន្ទឹង​មើល​ភក្ត្រ បំណង​ជឿជាក់ថា​បាន​ជួប​ថ្លៃល្បីឈ្មោះ​យូរហើយ​កោះ​ព្រហ្មចារី​យ៍ មកដល់​ផ្ទះ​ថ្លៃ​ស្អាត​ដូច​គេ​ថា​។ ក្រមុំ​ស្រុក​ក្រៅ​មិន​ស្មើ​អូន​ទេ ទេសចរ​លង់​ស្នេហ៍​ឆោម​កែវ​កនិដ្ឋា គ្រប់លក្ខណ៍​ប្រពៃ​សម​នឹង​ចរិយា គាប់​ដួងនេត្រា​សឹង​គ្មាន​ចន្លោះ​។

ម្លប់ឈើ​ប្រក់​បាំង​ត្រជាក់​គង្គា ហាត់​ហែល​ហូរហៀ​ប៉ប្រះ​មាត់​កោះ ឆ្នេរ​ខ្សាច់​ធម្មជាតិ​សន្ធឹង​សក្បុស រចនា​សម្រស់​ក្រោម​មេឃ​ខៀវខ្ចី​។ កោះ​នេះ​ខេមរា​ច្នៃ​ជា​ទេសចរណ៍ ផ្សព្វផ្សាយ​ខ្ទារ​ខ្ទ័រ​ដល់​ជាតិ​ដទៃ សម្បូរ​សម្បត្តិ​ធនធាន​លើដី ជាប់​នាម​កើត​ថ្មី​អេកូ​ទេសចរណ៍​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន