Connect with us

Hi, what are you looking for?

អន្តរជាតិ

មី​យ៉ាន់​ម៉ា ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន រយៈពេល​មួយឆ្នាំ ក្រោយ​ចាប់ខ្លួន​លោកស្រី ស៊ូ​ជី

​ប្រទេស​មី​យ៉ាន់​ម៉ា​៖ យោធា​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​លោកស្រី អោ​ង សាន ស៊ូ​ជី ត្រូវបាន​ចាប់ ឃុំខ្លួន​នៅក្នុង​ផ្ទះ ដោយ​យោធា ដែល​គេ​មើលឃើញថា​ទង្វើ​បែបនេះ​គឺជា «​រដ្ឋប្រហារ​» ។

​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន យោធា​មី​យ៉ាន់​ម៉ា​ក៏​ប្រកាស​ដែរ​ថា អនុ​ប្រ​ធា នា​ធិបតី U Myint Swe ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​យោធា នឹង​ឡើងកាន់តំណែង​ជា ប្រធានាធិបតី​បណ្ដោះអាសន្ន ។
​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ ធ្វើឡើង​ក្រោយ​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ NLD បានឱ្យដឹង​នៅ​ព្រឹក ថ្ងៃ​ចន្ទ​នេះ​ថា ទីប្រឹក្សា​រដ្ឋ​លោកស្រី អោ​ង សាន ស៊ូ​ជី និង​លោក​ប្រធានាធិបតី Win Myint ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត នៃ​គណបក្ស NLD ត្រូវបាន​យោធា​ចាប់ និង​ឃុំខ្លួន ។​

​បច្ចុប្បន្ន​យោធា​មី​យ៉ាន់​ម៉ា កំពុង​គ្រប់គ្រង​ស្ថានការណ៍ ហើយ​កងទ័ព​ជាច្រើន​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ ក្នុង​រដ្ឋធានី​ណៃ​ពិដោរ និង​ទីក្រុង យ៉ាង​ហ្គ​ន​។ ចំណែកឯ​បណ្ដាញទូរស័ព្ទ​, អ៉ិ​ន​ធើ​ណិ​ត​, និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា នៅក្នុង​រដ្ឋធានី ក៏ដូចជា​នៅតាម​ទីក្រុង​ធំៗ​ក៏​ត្រូវបាន​កាត់ផ្ដាច់​ផងដែរ ខណៈ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា អះអាងថា វា​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...