Connect with us

Hi, what are you looking for?

អន្តរជាតិ

សង្គ្រាមអាមេរិក អ៊ីរ៉ង់ចាប់ផ្តើមហើយ អ៊ីរ៉ង់វាយប្រហារដោយមីស៊ីលពីរលើកទៅលើទីតាំងយោធាអាមេរិក

ក្រោយការវាយប្រហារលើកទី១រួចមក អ៊ីរ៉ង់បានវាយប្រហារជាលើកទីពីរ ដោយព្យុះមីស៊ីលទៅលើមូលដ្ឋានកងទ័ពយោធាមេរិក ជាបន្តទៀត។ ការវាយប្រហាលើកទីពីរ នេះ ក្រោយការវាយប្រហារលើកទីមួយ តែជាង​១ម៉ោងប៉ុណ្ណោះ។


សារព័ត៌មាន Tasnim ​បានផ្សាយថា « ប៉ុន្មាននាទីមុននេះ អ៊ីរ៉ង់ បានបន្តវាយប្រហារដោយមីស៊ីលជាលើកទីពីរ ទៅលើទីតាំងយោធាអាមេរិក ​នៅលើទឹកដីអ៊ីរ៉ាក់​»។ សូមបញ្ជាក់ថា ការវាយប្រហារលើកទីមួយ អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីល រហូតដល់ទៅ​១៣គ្រាប់ ដោយ​វាយប្រហារទីតាំងយោធារបស់អាមេរិក។
ទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់មានរបាយការណ៍ ស្តីពីចំនួនអ្នកស្លាប់ ឬរងរបួស ក៏ដូចជា ការខូចខាតទ្រព្យសម្បត្តិនៅឡើយ​។
ដោយឡែកអាមេរិកវិញ ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការពារជាតិ Mark Esper ហើយរដ្ឋមន្ត្រីការបរទេស ព្រមទាំអទីប្រឹក្សាសន្តិសុខ​ជាតិអាមេរិក បានជួបប្រជុំគ្នាជាបន្ទាន់ នៅសេតវិមាន ​ដើម្បីចាត់វិធានការវាយបកទៅលើទីតាំងរបស់អ៊ីរ៉ង់វិញ។


នៅពេលនេះអាមេរិកបញ្ចេញ​យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត​ពីមូលដ្ឋាន​ប្រទេស​អារ៉ាប់រ៉ូម ទៅកាន់ប្រទេសអ៊ីរ៉ាក់​។ សេតវិមានប្រកាសថា អាមេរិកកំពុងតាមដានការរាយការណ៍អំពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានអាកាសរបស់អាមេរិកនៅលើទឹកដីអ៊ីរ៉ាក់។
សេតវិមានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានដឹងអំពីរបាយការណ៍ នៃការវាយប្រហារទៅលើទីតាំងអាមេរិកនៅអ៊ីរ៉ាក់ ។ ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតាមដានស្ថានការណ៍ និងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់គាត់យ៉ាងជិតស្និទ្ធ ។


ស្ថិតក្នុងកាលៈទេសៈដ៏ក្តៅគគុកនេះដែរ អាមេរិកបានបញ្ចេញយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតនៅលើពិភពលោក F-35 ចេញពីប្រទេសអារ៉ាប់រ៉ូម ​សម្តៅទៅកាន់​ប្រទេសអ៊ីរ៉ាក់ ហាក់ដូចត្រៀមវាយបកទៅលើទីតាំងនានា​របស់អ៊ីរ៉ង់អីចឹង ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន