Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម បន្ត​រកឃើញ​វីរុស​កូ​វីដ​១៩ ទម្រង់​ថ្មី​

​វៀតណាម​៖ អាជ្ញាធរ​សុខាភិបាល​វៀតណាម​បាន​រកឃើញ​វីរុស Covid-19 ទម្រង់​ថ្មី ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ក្នុង​ខ្លួន​អ្នកជំនាញ​បរ ទេស​ម្នាក់ ដែល​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​ចាប់តាំងពី​ពេលមកដល់​ទីក្រុង​ហាណូយ​កាលពី​ខែធ្នូ​កន្លងទៅ ។​

​អ្នកជំងឺ​ដែលជា​អ្នកជំនាញ​អាហ្វ្រិក​ខាងត្បូង​អាយុ​២៥​ឆ្នាំនេះ​បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ក្នុង​រដ្ឋធានី​ហាណូយ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ។ គាត់​បានធ្វើ​តេស្ត​វិជ្ជមាន Covid-19 កាលពី​ថ្ងៃទី​២៣ ខែធ្នូ​កន្លងទៅ ហើយ​គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុង​ទីក្រុង​ហាណូយ ដើម្បី​ព្យាបាល ។​

​សូមបញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​វីរុស​កូ​រ៉ូ​ណា​ទម្រង់​ថ្មី មាន​ដើមកំណើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ។ បន្ទាប់ពី​កាលពីដើម​ខែមករា​កន្ល​ង​ទៅ ករណី​នាំចូល​លើកដំបូង​នៃ​វីរុស Covid-19 ទម្រង់​ថ្មី​មួយទៀត ដែលមាន​ដើមកំណើត​នៅ​ចក្រភព​អង់គ្លេស​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​ខ្លួន​ស្ត្រី​អាយុ​៤៤​ឆ្នាំ​ម្នាក់ ដែល​វិល​ត្រឡប់មក​វៀតណាម​ពី​អង់គ្លេស​ផងដែរ ៕​
 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន