Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចុះ​ពិនិត្យ​វ​ឌ្ឃ​នា​ភាព​នៃ​ការសាងសង់​បន្ទប់ទឹក​សាធារណៈ​

ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​បន្ទប់ទឹក​សាធារណៈ ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​២ អូរត្រេះ​១ អូរត្រេះ​២ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​។ ក្នុង​ការចុះពិនិត្យ​នោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បាន​ជំរុញ​ក្រុមការងារ​ជំនាញ​នីមួយៗ ត្រូវ​បង្កើន​ការសាងសង់ និង​ធ្វើតាម​លក្ខណៈ​បច្ចេកទេស សម្រេច​ឲ្យ​បាន​តាម​ផែន​ការដែល​បានគ្រោង​ទុក ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា បន្ទប់ទឹក សាធារណៈ​ទាំង​៩ នៅ​បណ្ដោយ​ឆ្នេរ ក្នុង​ក្រុងព្រះសីហនុ ក្រោម​គោលនយោបាយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កំពុងដំណើរការ​ក្នុង​យ៉ាង​ល្អ ហើយ​សម្រាប់​ចូលឆ្នាំ​ខ្មែរ​២០២១​ខាងមុខនេះ នឹង​បាន​ដាក់ជូន​សា​ធាណ​:​ជន ប្រើប្រាស់​ហើយ ។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បន្ត​ចុះទៅ​មើល​ក្រុម​ជាង ដែល​កំពុង​តម្លើង​ភ្លើង​បំភ្លឺ នៅ​ជុំវិញ​គល់​ដើមឈើ​ចាំ​ស្នេហ៍ ដើម្បី​ឲ្យ​មាន​សោ​ភ​ណ្ឌ័​ភាព​កាន់ តែ​ស្រស់ស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូលចិត្ត​មកលេង​កំសាន្ត និង​ថតរូប​ទុកជា​អនុ​ស្សវ​រី​យ៍​ផងដែរ ។

​សូម​ជម្រាបជូន​ថា គិត​ត្រឹម​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០២១ ការងារ​សាងសង់​បន្ទប់ទឹក​សាធារណៈ​ទាំង ៩​ទីតាំង នៅតាម​បណ្តោយ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​មាន​ចំនួន​៤​ក្រុមហ៊ុន សំរេចបាន​ដូចខាងក្រោម​៖
១-​ក្រុមហ៊ុន ពិស្ណុការ
២-​ក្រុមហ៊ុន ហេង សម្បត្តិ​
៣-​ក្រុមហ៊ុន វី​ធី​
៤-​កងវិស្វកម្ម​ក្រសួងមហាផ្ទៃ​
​សរុប​ការវាយតម្លៃ​ជារួមៈ​ការងារ​បន្ទប់ទឹក​ទាំង ៩ ទីតាំង សម្រេចបាន​ប្រមាណ ៣៥.១% នៃ​ការងារ​ទាំងអស់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន