Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កងទ័ព​មួក​ខៀវ​កម្ពុជា ៩២​នាក់ ចេញទៅ​បំពេញបេសកកម្ម នៅ​ប្រទេស​លី​បង់

​ភ្នំពេញ​៖ កងវិស្វកម្ម​ពហុ​ជំនាញ របស់​កម្ពុជា ចំនួន​៩២​នាក់ ក្នុងនោះ​មាន ស្រី​១៥​នាក់ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ បាន​ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ នៅ​ប្រទេស​លី​បង់ ក្រោម​ស្លាក​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​។​

​កងវិស្វកម្ម​ពហុ​ជំនាញ លេខ​៩២៨ នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ (​ទាហាន​មួក​ខៀវ​) បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ តាម​ជើងយន្តហោះ​របស់​UN លេខ ET8801 ក្នុង​បេសកកម្ម​ប្តូរ​វេន​។​

​គួរ​បញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព ជាង​៧​ពាន់​នាក់ ទៅ​បំពេញបេសកកម្ម មនុស្សធម៌ ជាមួយ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន​៩ រួមមាន​៖ ស៊ូដង់ ស៊ូដង់​ខាងត្បូង​, ឆាដ​, លី​បង់​, ស៊ី​រី​, ម៉ាលី​, អាហ្វ្រិក​កណ្តាល សាយ​ប្រឺស និង​យ៉េ​មែន​ជាដើម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...