Connect with us

Hi, what are you looking for?

អន្តរជាតិ

សហគមន៍អន្តរជាតិអំពាវនាវដល់យោធាមីយ៉ានម៉ាដោះលែងមេដឹកនាំ

សហគមន៍អន្តរជាតិ ក្នុងនោះមានអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសតំបន់អឺរ៉ុប ដ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើរដ្ឋប្រហារនៅមីយ៉ានម៉ា។ ទន្ទឹមនឹងនោះក៏បានអំពាវនាវដល់យោធាដោះលែង មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសនេះ។


រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken ​ បានឲ្យដឹងថា អាមេរិកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោកស្រី អង់សាន់ស៊ូជី​និងថ្នាក់ដឹកនាំគណបក្សកាន់អំណាចក្នុងនោះមានប្រធានាធិបតីផងដែរ​។ លោកបានអំពាវនាវឲ្យដោះលែងមន្ត្រីរដ្ឋាភីបាលមីយ៉ានម៉ាទំាងអស់ ។
រដ្ឋមន្ត្រីអូស្ត្រាលី លោក​ Marise Payne ក៏បានស្នើដល់យោធាមីយ៉ានម៉ាដោះលែង ថ្នាក់ដឹកនាំ និងគោរពទៅតាមច្បាប់ ហើយដោះស្រាយវិវាទដោយសន្តិភាព​​។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​Antonio Guterres បានថ្កោលទោសដល់សកម្មភាព ចាប់ថ្នាក់ដឹកនាំ​របស់មីយ៉ានម៉ា ​។
នៅពេលនេះ អគ្គមេបញ្ជាការកងទ័ពមីយ៉ានម៉ា លោក​ Min Aung Hlaing បានឡើងកាន់តំណាចដឹកនាំ ប្រទេស ក្រោយពេលធ្វើរដ្ឋប្រហារ ហើយប្រធានាធិបតី ត្រូវបានចាប់ខ្លួន ព្រមទាំង លោកស្រីអង់សានស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោមច្បាប់អាជ្ញាសឹក ក្នុងរយៈពេល​១ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសនេះត្រូវបិទទាំងអស់ទាំងបណ្តាញអ៊ិនធឺណិត លើកលែងតែ ទូរទស្សន៍ ក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានមីយ៉ានម៉ា ។ អគ្គមេបញ្ជាការ Min Aung Hlaing ឡើងកាន់តំណែងដឹកនាំប្រទេសក្នុងរយៈពេល​១ឆ្នាំ នៃច្បាប់អាជ្ញាសឹក។


កម្លាំងទាហាន ជាច្រើនបានដាក់ពង្រាយការពារនៅទីក្រុងធំៗក្នុងប្រទេសនេះពិសេសក្នុងរដ្ឋធានី Naypyitaw ។ រដ្ឋប្រហារខាងលើគឺពាក់ព័ន្ធនិងការបោះឆ្នោតមិនមានតម្លាភាព​។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យកម្លាំងទាហាន មីយ៉ានម៉ា លោកZaw Min Tun បានបញ្ជាក់ថា អគ្គមេបញ្ជាការ ដែលជាបុគ្គលមានឥទ្ធិពលបំផុត ក្នុងប្រទេសនេះ បានលើកឡើងថា ការបោះឆ្នោតមិនមានតម្លាភាព មិនយុត្តិធម៌៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...