Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាសូរ​ណាស់​! បុរស​ម្នាក់ ធ្លាក់​ពីលើ​ដើម​ក្រឡាញ់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​

​ខេត្តពោធិ៍សាត់​៖ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយសារ​បុរស​ម្នាក់ បាន​ឡើ​បេះ​ផ្លែ​ក្រឡាញ់ ស្រាប់តែ​បាក់មែក​ធ្លាក់​ពីលើ​ចុង​មក​ដី បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង នៅ​ចំណុច​លើ​ខ្នងភ្នំ​លី​ពី​ន ភូមិ​បង្គងឃ្មុំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ មួយ ស៊ី​នឿន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ​រស់នៅ​ភូមិ​បង្គងឃ្មុំ ឃុំ​ត្នោតជុំ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ក្រោយពេល​កើតហេតុ អាជ្ញាធរ បាន​ចុះទៅពិនិត្យ​សាកសព រួច​សន្និដ្ឋានថា ជនរងគ្រោះ​ដោយសារ​ធ្លាក់​ពីលើ​ដើម​ក្រឡាញ់ កម្ពស់​ប្រហែល ៧​ម៉ែត ទើប​បណ្តាល​ឲ្យ​ធ្លាក់​ស្លាប់​នៅនឹងកន្លែង​។ សាកសព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន