Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សប្តាហ៍ក្រោយ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់នៅតំបន់ខ្លះ ហើយសីតុណ្ហភាពនឹងឡើងដល់៣០អង្សាសេ

តាមសេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ ស្អែកនេះ រហូត​ដល់ថ្ងៃទី៧ ខែកុម្ភៈ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីខ្យល់មូសុងឦសានពីមធ្យម​ទៅខ្លាំង ហើយ​នៅថ្ងៃទី៨-៩ ខែកុម្ភៈ កម្ពុជានឹងទទួល​ឥទ្ធិពលពីកម្រិត​សម្ពាធទាបខ្សោយ និង​ឥទ្ធិពល​ខ្យល់​ប្រ៊ីស ដែលបក់មកពីឈូងសមុទ្រថៃ។

ស្ថានភាពនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាពទាប​បំផុត​អាច​មានពី ១៩-២០អង្សាសេ ហើយ​នៅថ្ងៃទី៨-៩ កុម្ភៈ សីតុណ្ហភាពមានពី ២២-២៥អង្សាសេ និង​មាន​ភ្លៀងពីខ្សោយ​ទៅមធ្យម នៅ​ខេត្ត​តាកែវ កណ្តាល កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និង​ប៉ៃលិន។

ចំណែក​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​ទាប​បំផុត​មានពី ១៦-១៩អង្សាសេ ហើយ​នៅថ្ងៃទី៨-៩ កុម្ភៈ សីតុណ្ហភាព​នឹង​ឡើងពី ២០-២៣ អង្សាសេ ព្រមជាមួយ​ខ្យល់ខ្សោយ​នៅ​តំបន់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម។

សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាព​ទាបបំផុត​មានពី ២០-២៣អង្សាសេ ហើយ​នៅថ្ងៃទី៨-៩ កុម្ភៈ សីតុណ្ហភាព​នឹង​ឡើងពី ២១-២៤អង្សាសេ ព្រមទាំងមាន​ភ្លៀងពីខ្សោយ ទៅមធ្យម​នៅ​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...