Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុមហ៊ុន​ថ្មី​ចំនួន​២​ទៀត បោះទុន​ជាង ៥០០​លាន​ដុល្លារ គ្រោង​បើក​ដំណើរការ​នៅ​កម្ពុជា

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន ២​ទៀត បើក​ដំណើរការ ដោយបាន​បោះទុន​វិនិយោគ​ជាង ៥០០​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជិត ៣ ០០០​កន្លែង​។

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​រោងចក្រ​ផលិត​កាបូប និង​កាបូប​ក្លាសេ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦១៨​កន្លែង​។​

២-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ៥០៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.២៦១​កន្លែង​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន