Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​គ្រឿង ១០​កូន​ថង់ នៅ​ស្រុក​មោងឫស្សី​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​០១ ខែ កុ​ម្ភះ ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​មោងឫស្សី បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​ពោធិ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ ប៊​ន ប៊ុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​២ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ រីឯ​វត្ថុតាង​ចាប់បាន​៖ ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ១០​កូន​ថង​, ទូរ​សព្ទ័​ដៃ​ចំនួន ២​គ្រឿង​, កាបូប​ដាក់​ប្រាក់​ចំនួន​១ និង​ប្រាក់រៀល​ចំនួន ២០,០០០​រៀល​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ នៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន