Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថ្ងៃនេះ មានពលករខ្មែរ​មក​ពីថៃ ៣នាក់ជា​សះស្បើយពីជំងឺកូវីដ១៩ និង​ពុំ​មានករណីឆ្លងថ្មី

ក្រសួងសុខាភិបាល​បាន​ឲ្យដឹងនៅព្រឹក​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ថា ថ្ងៃនេះកម្ពុជាពុំ​មាន​របាយការណ៍​ស្តីពីការឆ្លងវីរុស​កូវីដ​១៩ថ្មីនោះទេ តែមានករណីជាសះស្បើយ​ចំនួន ៣នាក់ ដែលជា​ពលករ​មក​ពីប្រទេសថៃ។

បើគិត​ត្រឹម​ម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះ កម្ពុជាមាន​ករណីឆ្លងវីរុស​កូវីដ​១៩​សរុប​ចំនួន ៤៦៦នាក់ ក្នុងនោះជា​សះស្បើយ​ចំនួន ៤៤៧នាក់ និងកំពុង​សម្រាកព្យាបាល​នៅ​តាមមន្ទីរពេទ្យ​ចំនួន ១៩នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន