Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដោយសារឥទ្ធិពលគ្រឿងញៀន ចូល​ទៅ​ក្នុងផ្ទះ​គេ រួច​វាយ​ម្ចាស់​ផ្ទះ​រហូត​សន្លប់ លួច​យក​ទូរស័ព្ទ២គ្រឿង និង​លុយមួយចំនួន

ជនសង្ស័យ​ម្នាក់ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​បានធ្វើ​សកម្មភាពលួច​ចូលផ្ទះស្រ្តីម្នាក់ និង​បានវាយ​ស្រ្តីរូបនោះ​រហូត​សន្លប់ ដើម្បីលួចយកទូរស័ព្ទ និង​លុយ។

ករណីនេះបានកើត​ឡើង​កាលពីវេលាម៉ោងប្រមាណជិត៤រសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​កន្រ្តក សង្កាត់ស្វាយដង្គុំ ក្រុង​សៀមរាប។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ នឿន សម្បត្តិ ភេទប្រុស អាយុ​២៨ឆ្នាំ មាន​មុខ​របរមិនពិតប្រាកដ ចំណែក​ជនរងគ្រោះមានឈ្មោះ អុក ស្រីដែន ភេទស្រី អាយុ​២១ឆ្នាំ ជានិស្សិត។

តាមរបាយការណ៍​សមត្ថកិច្ច​បាន​ឲ្យដឹងថា នៅវេលាម៉ោង 15 និង 20 នាទីថ្ងៃទី 02ខែកុម្ភៈឆ្នាំ 2021 ខណៈពេលដែលជនរងគ្រោះកំពុងនៅក្នុងផ្ទះម្នាក់ឯង ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ នឿន សម្បត្តិបានផ្លោះរបងចូលក្នុងផ្ទះរបស់ជនរងគ្រោះហើយធ្វើសកម្មភាព វ៉ៃទៅលើជនរងគ្រោះជាច្រើនដៃ និងចាប់ច្របាច់កបណ្ដាលឱ្យជនរងគ្រោះដួលសន្លប់ បន្ទាប់មកជនសង្ស័យបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះចំនួន 2 គ្រឿងម៉ាក oppo ពណ៌ខ្មៅ ០១គ្រឿង និងម៉ាក vivo ពណ៌ខៀវ ០១គ្រឿង និងប្រាក់ខ្មែរ 8មុឺនរៀល ក្រោយពេលធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ក៏​បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់វេលាម៉ោង 21 និង 00 នាទីថ្ងៃទី ទី 02 ខែកុម្ភៈ ឆ្នាំ 2021 ក៏​ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ នឿន សម្បត្តិ យកមកធ្វើការសាកសួរ។

តាមចម្លើយរបស់ឈ្មោះ នឿន សម្បត្តិភេទប្រុស អាយុ 28ឆ្នាំ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន បច្ចុប្បន្ននេះរូបខ្លួនកំពុងប្រើ ប្រាស់សារធាតុញៀន ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ច​ក៏​បាន​ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទ ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ដែលជារបស់ជនរងគ្រោះ និងកង់ចំនួន 01ដែលជារបស់ជនសង្ស័យជិះទៅធ្វើសកម្មភាព៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន