Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិនរឹបអូសបានវ៉ាក់សាំងក្លែងក្លាយជាង​៣ពាន់ដូស និងចាប់ខ្លួនមនុស្ស ជាង​៨០នាក់

ពាក់ព័ន្ធវ៉ាក់សាំងកូវីដ​១៩ក្លែងក្លាយនៅក្នុងប្រទេសចិន​នាពេលកន្លងមក បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ​ដែលបានចាក់វ៉ាក់សាំងរួចរាល់ ដោយមិនដឹងថាបានចាក់វ៉ាក់សាំងពិតឬក្លែងក្លាយនោះឡើយ ។  នៅពេលនេះ​កម្លាំងសន្តិសុខចិន​បានបំបែកការផលិតនិងលក់វ៉ាក់សំាងក្លែងក្លាយ​ ដោយចាប់ខ្លួនមនុស្សបានដល់ទៅ​ជាង ៨០នាក់​។

កន្លងមកថ្មីៗ កម្លាំងសន្តិសុខ​ ខេត្តជាំងស៊ូ រដ្ឋធានីប៉េកាំង និងខេត្តសានដុង បានបំផ្លាញដោយជោគជ័យ បទល្មើសផលិតវ៉ាក់សាំង Covid-19 ក្លែងក្លាយទ្រង់ទ្រាយធំ ដោយ បានចាប់ខ្លួនមនុស្សជាង ៨០ នាក់និងរឹបអូសបានសាំងចំនួនជាង ៣០០០ ដូស។
ក្រសួងសន្តិសុខជាតិចិនបានឲ្យដឹងថា មនុស្សជាង​៨០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការ​ បោសសម្អាត់ក្រុមជនល្មើស ពាក់ព័ន្ថការផលិតនិងចែកចាយវ៉ាក់សាំងក្លែងក្លាយ​​ និងសកម្មភាពខុសច្បាប់ ជាច្រើនផ្សេងទៀតពាក់ព័ន្ធវ៉ាក់សាំង។


បណ្តាញផលិតនិងជួញដូរវ៉ា់សាំងក្លែងក្លាយ​ទទួលបានប្រាក់ចំណូលជាច្រើន ហើយការផលិតវ៉ាក់សាំង​ដោយប្រើប្រាស់ទឹកអំបិលសរីរវិទ្យា (Physiological saline)​ ធ្វើជាវ៉ាក់សាំងក្លែងក្លាយ​​ហើយលក់ទៅលើទីផ្សារក្នុងតម្លៃខ្ពស់ ​តាំងពីខែកញ្ញា​ឆ្នាំ​២០២០ មកទល់ពេលនេះ ។ បច្ចុប្បន្នកម្លាំងសន្តិសុខបានបំបែក​បណ្តាញ​ផលិតនិងចែកចាយបានហើយ។
មិនតែប៉ុណ្ណោះក្រុមជនល្មើសបានបន្លំឯកសារធ្វើជា​ក្រុមមកពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង​​ ដើម្បីទាញយកផលប្រយោជន៍ពីពលរដ្ឋ ។ បច្ចុប្បន្ន ចិនបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ នៅក្នុងសហគមន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ​។ មកទល់ពេលនេះចិនចាក់វ៉ាក់សាំង ជូនពលរដ្ឋបាន ២៤លាននាក់ហើយ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...