Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បើក​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ

​ភ្នំពេញ​៖​ឯកឧត្តម ថោង រដ្ឋ​សក្តិ ប្រធាន​អង្គប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​លើក​ទី​៥៣ និង​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ ទេសចរណ៍​អាស៊ាន​លើក​ទី​៥៣ តាម​ប្រព័ន្ធ​វីដេអូ​ខន​ហ្វើ​រិ​ន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​កិច្ចប្រជុំ​ដំបូង​នេះ​មានការ​ចូលរួម​ពី​ថ្នាក់​អគ្គនាយក​ទេសចរណ៍​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន ក្រសួងសុខាភិបាល ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មជ្ឍមណ្ឌល​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ អង្គការ​ទេសចរណ៍​ពិភពលោក សមាគម​ធ្វើដំណើរ​
​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក សមាគម​ទេសចរណ៍​អាស៊ាន សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក (VISA, Agoda and Google….) ដែលមាន​សមាសភាព​ប្រមាណ ៣០០​នាក់​។​

​ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​វិធាន​នានា​សម្រាប់​ជំរុញ និង​ទាក់ទាញ​ទេសចរ​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​បាន​ពិភាក្សាគ្នា​ដូចតទៅ​៖
១៖ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន ២០២១-២០២៥​។ គួរបញ្ជាក់​ផងដែរ​ថា ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ (COVID-19) របស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​គ្របដណ្តប់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន ២០២១-២០២៥ ផងដែរ​។​
២៖ កា​រៀបចំ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ​នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​នឹង​គ្រោង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២១ (​ដឹកនាំ​ដោយ​កម្ពុជា​)​។​
៣៖ ស្របតាម​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក (MRA) ប្រទេស​សមាជិក​អាស៊ាន​មានការ​គាំទ្រ​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​អាស៊ាន​តាម​អន​ឡាញ ស្របតាម​ប្រព័ន្ធ​គុណ​វុ​ឌ្ឍ​អាស៊ាន ហើយ​បាន​គាំទ្រ​ក្រសួងទេសចរណ៍​កម្ពុជា ក្នុងការ​ដាក់ចុះ​នូវ​កម្មវិធី​បណ្តុះបណ្តាល​អន​ឡាញ តាម​កម្មវិធីសិក្សា​អាស៊ាន (ASEAN MRA E-Learning)​។​
៤៖ ការជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ អាស៊ាន​នឹងដាក់​ចេញ​ឯកសារ​ម​គ្គុ​ទ្ទេស​ក៏ ស្តីពី​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​អាស៊ាន​។​
៥៖ ការរៀបចំ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​រួម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង AI ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន ស្របតាម​សេចក្ដីថ្លែងការណ៍​អាស៊ាន​ស្ដីពី​ទេសចរណ៍​ឌីជីថល ដែល​បានដាក់ចុះ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
៦៖ ពិភាក្សា និង​ពិនិត្យ​លទ្ធភាព​ធ្វើដំណើរ​តាម​ច្រករបៀង​អាស៊ាន ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ ស្របពេល​ជាមួយ​អាស៊ាន​កំពុង​ពិនិត្យមើល​ប្រសិទ្ធភាព​វ៉ា​ក់​ស៊ាំ​ង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង​គោលបំណង​បង្កើត​ភាពជឿជាក់ និង​ទំនុកចិត្ត​ដល់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។​

​សូមបញ្ជាក់ថា ឯកសារ​ខាងលើ​នឹងត្រូវ​បានរៀបចំ​ដាក់​ឆ្លង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ដើម្បី​សុំ​ការណែនាំ និង​តម្រង់ទិស សម្រាប់​ការអនុវត្ត​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...