Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដើមឆ្នាំ​២០២១​នេះ កម្ពុជា នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់ ១ ០០០តោន ទៅកាន់​ទីផ្សារ​កូរ៉េ

​ភ្នំពេញ​៖ ដំណាំ​ស្វាយកែវ​រមៀត​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មួយ​ក្នុងចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងទៀត ដែលមាន​សក្តានុពល​ស​ម្រា​ប់​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ប្រទេស​ចិន និង​កូរ៉េ​ជា​លក្ខណ​ស្រស់ និង​ក្រៀម​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​សរុប​ចំនួន ១២៤ ៣១៩​ហ​.​ត ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៩១ ៣៩៨​ហ​.​ត ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ១៦​តោន​/​ហ​.​ត​/​រដូវ ដែលមាន​បរិមាណ​ផល​សរុប​ចំនួន ១ ៤៤៨ ៦៧៧​តោន​។​

​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ដើម្បី​ធានា​សន្តិ សុខ​ស្បៀង និង​ធ្វើការ​នាំចេញ​ដើម្បី​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា សកល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ​បាន​ខិតខំ ពុះពារ យក​អស់​ស្មារតី​ទទួលខុស​ត្រូវធ្វើ​ការចរចា​យ៉ាង​ស្វិត ស្វា​ញ បញ្ចុះបញ្ចូល និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែលជា​របាំង​បច្ចេកទេស​ក្នុង​ដំណើរ​ការនាំ ចេញ​ផ្លែ​ស្វាយកែវ​រមៀត​ស្រស់​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​។


​ជា​លទ្ធផល អស់​រយ​:​ពេល ០៤​ឆ្នាំ ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​របស់​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ជា លើកដំបូង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ​បើតាម​ការអះអាង​របស់​អគ្គនាយកដ្ឋាន​កសិក​ម្ម (​ថ្ងៃទី​០១ ខែកុម្ភ​:) ហើយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមករា ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០) ផ្លែ ស្វាយ​ស្រស់​មានគុណ​ភាពល្អ​ចំនួន ៧៧​តោន ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​កូរ៉េ​។​
​នៅ​ដើមឆ្នាំ​២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មាន​ផែនការ​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ឲ្យ​បាន​ចំនួន ១ ០០០ តោន​ទៅកាន់​ទីផ្សារ​កូរ៉េ​។

​យោង​លើ​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​” គឺ​តម្រូវ​ឲ្យ​មាន​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​បច្ចេកទេស​ក្នុង ចម្ការ​ស្វាយ​ជា​រៀងរាល់​ឆ្នាំមុនរ​ដូ​វប្រ​មូល​ផល​។ ហេតុនេះ នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅ​វាយតម្លៃ​លក្ខខណ្ឌ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ចម្ការ​ស្វាយ និង​ម៉ាស៊ីន​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment -VHT) នៅតាម​ក្រុមហ៊ុន​នីមួយៗ​ដែល​បានដាក់​ពាក្យស្នើសុំ​។ ទទួលបាន​លទ្ធផល​នៃ​ការចុះ​វាយតម្លៃ អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ផ្ញើ​របាយការណ៍​ជូនទៅ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​កូរ៉េ​ដើម្បី​ពិនិត្យ និង​សម្រេច​។​

​បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ភាគី​កូរ៉េ កាលពី​ថ្ងៃទី​១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់​ពាក្យស្នើសុំ​ឲ្យ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​លក្ខខណ្ឌ​បច្ចេកទេស​ក្នុង​ចម្ការ​ស្វាយ​ដើម្បី​ឲ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​កូរ៉េ​។ ជា​លទ្ធផល ឆ្លើយតប​តាម​លក្ខខណ្ឌ កាលពី​ថ្ងៃទី​២០ ខែមករា ក្រុមហ៊ុន​បាន​នាំ​ស្វាយកែវ​រមៀត​ស្រស់​ចេញទៅ​កាន់​ប្រទេស​កូរ៉េ​លើក​ទី​១ ចំនួន ០១​តោន ហើយ​សង្ឃឹមថា​បរិមាណ​នេះ​នឹងមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​នៅ​រដូវ​ប្រមូល​ផល​ស្វាយ​ខាងមុខនេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន