Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត “​ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​ត្រូវ​ដំណើរការ​ដូច​ភ្លៀងរលឹម​”

ទស្សនៈ៖ សន្តិភាព គឺ​ពិតជា​កើត​មកពី​ការប្តេជ្ញាចិត្ត និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​របស់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​អង្គភាព ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាព​ពេញលេញ និង​ប្រកបដោយ​វិជ្ជាជីវៈ​សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​។ ហើយ​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ កែទម្រង់​របស់ខ្លួន ដើម្បី​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​ល្អប្រសើរ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ត្រូវខិតខំ​ពង្រឹងសមត្ថភាព​ឱ្យបាន​ជាប់​ជាប្រចាំ ដោយ​ត្រូវ​ផ្តោតលើ​គុណភាព នៃ​បរិមាណ និង​ការផ្ទេរ​បទពិសោធន៍ ដើម្បីឱ្យ​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ​របស់ខ្លួន ដោយ​ធានាបាន​នូវ​និរន្តរ៍ភាព នៃ​សមត្ថភាព ក្នុងការ​បំពេញភារកិច្ច​នាពេល​ចំពោះមុខ និង​រយៈពេល​វែង គឺ​ការ​ការពារជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ និង​ជាពិសេស​ការបំពេញភារកិច្ច​ស្នូល​របស់​អង្គភាព ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​។

​ជាពិសេស ត្រូវ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជា​ទាំងឡាយ ជាមួយនឹង​ការខិតខំ​អប់រំ​ហ្វឹកហ្វឺន​រៀនសូត្រ ប្រកបដោយ​ការតស៊ូ​អត់ធ្មត់​ព្យាយាម រហូត​ក្លាយទៅជា​កងទ័ព​ដែលមាន​វិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិ​សមជា​កូនចៅ​ពិតប្រាកដ​របស់​ប្រជាជន និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​យើង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន