Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ស្រុក​សង្កែ​

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​សង្កែ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្រុមទី​៧ ក្នុងភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ជនសង្ស័យ ឈ្មោះ អាង សុខ​ណា​ង ហៅ​តុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំពោះ​វត្ថុតាង​ចាប់បាន រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤​ថង់ ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​ លុយ និង​សម្ភារៈ​មួយចំនួនទៀត​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន