Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រសួង​ព័ត៌មាន​មី​យ៉ាន់​ម៉ា ព្រមាន​កុំ​ឲ្យ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម និង​ការ​ញុះញង់​ឲ្យ​មាន​ចលាចល​

មី​យ៉ាន់​ម៉ា​៖ ក្រសួង​ព័ត៌មាន​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ព្រមាន​បណ្តាញសារព័ត៌មាន និង ប្រជាជន​កុំ​ឲ្យ​ចែកចាយ​ពាក្យ​ចចាមអារ៉ាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង ញុះញង់​ឲ្យ​មាន​ចលាចល ក៏ដូចជា​ជំរុញ​ឲ្យ​ប្រជាជន​សហការ​ជាមួយ​រដ្ឋាភិបាល​។​

​ក្រសួង​ព័ត៌មាន​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជាជន​មួយចំនួន​កំពុង​បង្កើន​ពាក្យ​ចចាមអារ៉ាម​នៅលើ​បណ្តាញ​សង្គម និង​បង្កើត​ការជួបជុំ​ដើម្បី​ញុះញង់ ព្រមទាំង​ចេញ​សេចក្តីថ្លែងការណ៍​ដែល​អាច​បង្កចលាចល​។ យើង​សូម​ជំរុញ​ឲ្យ​ប្រជាជន​កុំ​ធ្វើ​សកម្មភាព​ទាំងនេះ ហើយ​យើង​សូម​ជូនដំណឹង​ដល់​សាធារណៈជន​ឲ្យ​សហការ ដោយយោង​តាមច្បាប់​ដែលមាន​ស្រាប់ និង​រដ្ឋាភិបាល ។​

​យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​ព័ត៌មាន​មី​យ៉ាន់​ម៉ា មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ថា​តើ​ពាក្យ​ចចាមអារ៉ាម ឬ​ការជួបជុំ​ប្រភេទ​អ្វីដែល​ខ្លួន​ចង់​សំដៅ​នោះទេ គ្រាន់តែ​បាន​ព្រមាន​ថា បញ្ហា​នេះ នឹង​ធ្វើអោយប៉ះពាល់​ដល់​សាមគ្គីភាព​ជាមួយ​ប្រជាជន និង​អន្តរាយ​ដល់​ស្ថិរភាព​របស់​ប្រទេស​៕
 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន