Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំ​អាល់​៖ សម័យ​តេ​ជោ​សន្តិភាព យើង​ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត និង​ឥរិយាបថ ក្នុងការ​រស់នៅ​

​ភ្នំពេញ​៖ សម័យ​តេ​ជោ​សន្តិភាព យើង​ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត និង​ឥរិយាបថ ក្នុងការ​រស់នៅ​ព្រោះ​យើង​រស់នៅក្នុង​សុខសន្តិភាព និង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​គិតគូរ​ពី​សុខភាព អនាម័យ​បរិស្ថាន និង​ធ្វើយ៉ាងណា​ឱ្យ​សង្គម​កម្ពុជា​យើង​មាន​បរិស្ថាន​ស្អាត និង​ពលរដ្ឋ​មាន​ផាសុកភាព​។

​នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី​ការផ្តល់​បច្ចេកទេស​ក្នុងការ​អនុវត្ត​មុខងារ​វិស័យ​បរិស្ថាន​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលាខេត្ត​ព្រៃវែង​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គោរព​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​គាំទ្រ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់ និង​ជាពិសេស​បាន​ឯកភាព​បញ្ចូល​លក្ខណៈសម្បត្តិ «​មាន​អនាម័យ សោ​ភ័​ណ្ឌ​ភាព​និង​បរិស្ថាន​ល្អ​» ចូលទៅក្នុង​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រួម​នឹង​ប្រជាពលរដ្ឋ​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន រស់នៅ​ស្អាត និង​ហូប​ស្អាត​ដើម្បី​ផាសុកភាព​ក្នុងការ​រស់នៅ​និង​ទប់ស្កាត់​ជំងឺ​នានា​ជាពិសេស​ចូលរួម​អនុវត្ត​វិធានការ​អនាម័យ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។

​សូមបញ្ជាក់ថា​សិក្ខាសាលា​តំបន់​ដែល​រៀបចំរ​យេៈ​ពេល ៣ ថ្ងៃ​នៅ​ខេត្តព្រៃវែង​គឺជា​សិក្ខាសាលា​តំបន់​លើក​ទី​៣ ដែល​ក្រសួងបរិស្ថាន​បាន​រៀបចំឡើង​ដើម្បី​ផ្តល់​បច្ចេកទេស​ក្នុងការ​អនុវត្ត​មុខងារ​ក្នុង​វិស័យ​បរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយមាន​ការចូលរួម​ពី​តំណាង​ខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និង​កំពង់ចាម​។ សិក្ខាសាលា​ដែលមាន​ការធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​និង​អង្គភាព​ពាក់ព័ន្ធ​នានា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...