Connect with us

Hi, what are you looking for?

អន្តរជាតិ

បណ្តាញសង្គម Facebook, Instagram, WhatsApp ត្រូវបានបិទនៅមីយ៉ានម៉ា

ដោយខ្លាចពលរដ្ឋប្រើប្រាស់បណ្តាញសង្គមដើម្បីប្រមូលផ្តំគ្នាប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ក្រោយរដ្ឋប្រហារ ។ ពេលនេះ បណ្តាសង្គមទាំងឡាយក្នុងប្រទេសនេះ មានទាំង Facebook, Instagram និងបណ្តាញផ្ញើសារ ទាំងឡាយដូចជាWhatsApp និង Facebook Messenger ​ត្រូវបានបិទទាំងស្រុងនៅក្នុងប្រទេស​​ នេះ

អ្នកនាំពាក្យក្រុមហ៊ុន ហ្វេសប៊ុក បានលើកឡើងថា «យើងដឹងថា ការចូលទៅកាន់បណ្តាញសង្គមនាពេលនេះគឺត្រូវបានកាត់ផ្តាច់ ។ យើងកំពុងតែធ្វើសកម្មភាព ដើម្បី អំពាវនាវដល់រដ្ឋាភីបាលយោធា​ដើម្បី​បើកដំណើរការឡើងវិញ ជាការជួយដល់ពលរដ្ឋមីយ៉ានម៉ា អាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិបាន​»។
តាមបណ្តាញព័ត៌មានMPT ជារបស់រដ្ឋមីយ៉ានម៉ាគ្រប់គ្រងដោយកម្លាំងយោធា បានឲ្យដឹងថា មានពលរដ្ឋ​ដល់ទៅ​២៣លាននាក់ ត្រូវបានបិទបណ្តាញសង្គម មិនអាចចូលទៅកាន់Facebook Messenger, Instagram និង WhatsApp។


កន្លងមក រដ្ឋមន្ត្រី ក្រសួងព័ត៌មានមីយ៉ានម៉ា បានឲ្យដឹងថាកាលពីថ្ងៃទី ៣ខែកុម្ភៈថា បណ្តាញសង្គមនឹងត្រូវបិទរហូតដល់ចុងសប្តាហ៍នេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ បញ្ចៀសការប្រមូលផ្តុំគ្នា​ ចែករំលែកព័ត៌មានមិនពិត។


នៅពេលនេះដែរអ្នកនាំពាក្យ សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសថា លោកស្រី អង់សានស៊ូជី និង ប្រធានាធិបតីU Win Myint ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង មន្ត្រីជាច្រើនទៀត​ មិនទាន់ដោះលែងនៅឡើយទេស​ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន