Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០! ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ ៩៤២​លើក ស្មើនឹង​២៣% ធៀប​នឹង​ឆ្នាំមុន​

Published

on

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​។​


​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា នៅ​ឆ្នាំ​២០២០ កន្លងទៅនេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន ៩៤២​លើក ស្មើនឹង ២៣% ធៀប​នឹង​ឆ្នាំ​២០១៩ ក្នុងនោះ ចំនួន​អ្នកស្លាប់​បាន​ថយចុះ​ចំនួន ៣៣៥​នាក់ ស្មើនឹង​១៧% និង​ចំនួន​អ្នករបួស​បាន​ថយចុះ​ចំនួន ១.៤៥៥​នាក់ ស្មើនឹង ២៤% គ្រោះថ្នាក់​ភាគច្រើន​កើតឡើង​ដោយសារ​ការបើកបរ​លើ​ស​ល្បឿន​កំណត់ដោយ​ច្បាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

​ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បំពេញការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រក្សា​សុវត្ថិភាព និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការ​ជាតិ អន្តរជាតិ វិស័យ​ឯកជន រោងចក្រ​សហគ្រាស ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​សម្តេច​ក្រឡាហោម ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​នានា​ជាយថាហេតុ បណ្ដាលឱ្យ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ពិការភាព ខាតបង់​ទ្រព្យសម្បត្តិ ក៏ដូចជា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម