Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ហេតុអ្វីបានជាខែនេះ តម្លៃស្វាយកែវរមៀតចុះថោក?

ក្រោយ​ពីមានការ​លើក​ឡើង​ពី​បញ្ហា​តម្លៃ​ស្វាយ​កែវរមៀតធ្លាក់ថ្លៃ​នៅ​ក្នុង​តំបន់​មួយ​ចំនួន ដែលធ្វើ​ឲ្យ​អ្នក​ដាំដុះមានការ​ត្អូញត្អែនោះ នៅថ្ងៃម្សិលមិញ ក្រសួងកសិកម្មបានបញ្ជាក់ថា ការធ្លាក់ថ្លៃនេះ គឺ​ដោយសារ​តែផ្លែស្វាយមិន​ទាន់មាន​គុណភាពតាម​ស្តង់ដារ។

ក្រសួងលើក​ឡើងថា នៅដើមឆ្នាំនេះ ផ្លែស្វាយ​មាន​តម្លៃ​ល្អប្រសើរ ប៉ុន្តែនាដើម​ខែកុម្ភៈនេះ តម្លៃ​ផ្លែស្វាយមានការធ្លាក់ចុះ ដោយ​សារ​ដល់រដូវ​កាលប្រមូលផល មាន​បរិមាណផ្លែស្វាយច្រើន ហើយ​ទន្ទឹមនេះដែរ ក៏​មាន​អ្នក​ដាំស្វាយ​មួយ​ចំនួន​លក់បាន​តម្លៃទាប ដោយ​មូលហេតុថា ផ្លែស្វាយមិន​ទាន់មានគុណភាព​ល្អស្របតាមស្តង់ដារ ដូចជា​មានទំហំតូច គ្មាន​សោភ័ណភាព និង​មិន​ទាន់ស្របតាមលក្ខខណ្ឌតម្រូវ នៃការ​បញ្ជាទិញ​របស់ក្រុមហ៊ុន ស្រប​ពេល​នឹង​រដូវកាល​ចូលឆ្នាំប្រពៃណីវៀតណាម និង​ចិន ធ្វើ​ឲ្យ​ពាណិជ្ជករ​ផ្អាក​ការ​បញ្ជាទិញ។

យ៉ាងណាក៏ដោយ ដើម្បី​រក្សា​បាននូវ​ស្ថិរភាព​តម្លៃសមស្រប និង​មានទីផ្សារ ក្រសួងកសិកម្ម បានណែនាំដល់អ្នកដាំដុះស្វាយទាំងអស់ រួសរាន់​ធ្វើការ​ចុះ​បញ្ជី​កសិដ្ឋានដាំស្វាយ​សម្រាប់​នាំ​ចេញ​ទៅ​អគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួល​ទទួលបានព័ត៌មាន និង​សេវាបណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រង​ជាបណ្តុំ​អាជីវកម្មស្វាយ សម្រាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង និង​ក្រៅស្រុក ចុះ​កិច្ច​សន្យា​ប្រមូលទិញ​ធ្វើការ​កែច្នៃ និង​នាំចេញ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន