Connect with us

អន្តរជាតិ

អាមេរិកប្រកាសឈប់ចូលរួម​សកម្មភាពវាយប្រហារនៅយេម៉ែន និងឈប់ដកទាហានចេញពីអាល្លឺម៉ង់

Published

on

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា បានបញ្ឈប់រាល់សកម្មភាពវាយប្រហារប្រទេសយេម៉ែន និងឈប់ដកទាហានអាមេរិកចេញពីទឹកដីអាល្លឺម៉ង់។ នោះជាសកម្មភាព ដើម្បីប្រែក្រឡាស នយោបាយរបស់លោកត្រាំ ពេលនៅកាន់តំណែង ។

ព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១បានផ្សាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃ៤ខែកុម្ភៈ (ពេលវេលានៅអាមេរិក) បានសម្រេចបញ្ចប់ការគាំទ្រ របស់ប្រទេសមហាអំណាចមួយនេះ ចំពោះសង្រ្គាមដ៏អាក្រក់នៅយេម៉ែន ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ។

លោក បៃដិន បានប្រកាសពីការសម្រេចចិត្តខាងលើ អំឡុងការថ្លែងសុន្ទរកថាដ៏សំខាន់មួយជាលើកដំបូង ស្តីពីនយោបាយការបរទេស ក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងបិទបញ្ចប់ រាល់ការគាំទ្រគ្រប់បែបយ៉ាង ក្នុងនោះមានទាំងការលក់អាវុធ ឲ្យសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត ដែលយកទៅប្រើប្រាស់ក្នុងសង្រ្គាមនៅយេម៉ែនផងដែរ។

លោក បៃដិន បានតែងតាំងបេសកជនពិសេសម្នាក់ប្រចាំយេម៉ែន គឺលោក ធីម៉ូស៊ី ឡិនដឺឃីង (Timothy Lenderking) ដែលជាអ្នកការទូតជើងចាស់អាមេរិកម្នាក់។ លោក Lenderking ត្រូវបានលោក បៃដិន អះអាងថា នឹងផ្តល់ការជួយជ្រោមជ្រែងដល់ កិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវបទឈប់បាញ់ និងស្តារកិច្ចចរចាសន្តិភាពឡើងវិញរវាងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី (Huthi) ដែលបច្ចុប្បន្នកំពុងកាន់កាប់ដែនដីមួយចំណែកធំ រួមទាំងរដ្ឋធានីសាណាអា (Sanaa)។

ជាចុងក្រោយ ពាក់ព័ន្ធបញ្ហាសង្រ្គាមយេម៉ែន លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ទៀតថា ប្រទេសលោកនឹងខិតខំធ្វើយ៉ាងណាធានា ឲ្យបាននូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនយេម៉ែន ដែលបាននិងកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងក្រៃលែង ដោយសង្រ្គាមនេះត្រូវតែបញ្ចប់ដាច់ខាត៕

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម