Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាមនឹងទទួលបានវ៉ាក់សាំងកូវីដ​១៩ ក្នុងពេលឆាប់ៗ ខណៈអ្នកឆ្លងកើនឡើង

គិតដល់វេលាម៉ោង​១៨ ថ្ងៃទី​៥ខែឧសភា ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង កូវីដ​១៩ ​បានប្រកាសឲ្យដឹងថា បានរកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ១៩នាក់​ ក្នុងនោះមាននៅទីក្រុងហាណូយ ខេត្តហាយយឿង ក្វាងនិញ​​ ឌៀងបៀងនិង ហាយ៉ាង​។ ចំនួនអ្នកឆ្លងថ្មី ១៩នាក់ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ទៅ​១៩៧៦នាក់។ ក្នុងចំណោមអ្នកឆ្លង ចាប់ពីថ្ងៃទី​២៧ខែមករា មកទល់ពេលនេះមានដល់ទៅ ៣៩៤ករណី។


ជាមួយគ្នានោះដែរ ​​នៅល្ងាចថ្ងៃទី​៥ខែកុម្ភៈ នៅទីតាំង រដ្ឋាភីបាល ឧបនាយករដ្ឋមន្ត្រី លោក វូ ឌឹកដាម ( Vu Duc Dam) បានប្រកាសថា ប្រសិនបើមិនមាន អ្វីខុសប្រក្រតី នោះទេវ៉ាក់សាំង ដំបូង របស់ COVAX នឹងមកដល់វៀតណាម នៅឆមាសទី១ឆ្នាំ​២០២១។
នៅល្ងាចថ្ងៃទី​៥ខែកុម្ភៈ លោក វូ ឌឹកដាម បានទទួលស្វាគមន៍ តំណាង​អង្គការអន្តរជាតិនៅប្រទេសវៀតណាម ក្នុងនោះមាន មូលនិធិ អភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ(UNDP)​ មូលនិធីកុមាអន្តរជាតិ UNICEF ព្រមទាំងអង្គការសុខភាពពិភពលោក​(WHO)។


បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងឯកជន អង្គការសហប្រជាជាតិ និង អង្គការសុខភាពពិភពលោក ក៏បានផ្តល់ជំនួយដល់ប្រទេសក្រីក្រ​​។ តាមគម្រោង COVAX និងចែកចាយ​វ៉ាក់សាំង ដល់ប្រទេសក្រីក្រ ស្មើភាពគ្នា​ ទៅតាមស្ថានភាពជាក់ស្តែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។ ក្នុងចំណោមប្រទេសទទួលបានវ៉ាក់សាំងពីWHO ក្នុងនោះមានវៀតណាមផងដែរ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន