Connect with us

ព័ត៌មានជាតិ

បុរស​បែក​ថ្នាំ យក​ដែកកេះ​ដុត​ផ្ទះ​ឪពុក ឆេះ​ខ្ទេច​គ្មាន​សល់ នៅ​ស្រុក​ថ្មគោល

Published

on

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​ម្សិលមិញ មាន​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះមួយ​ខ្នង ដោយសារ​បុរស​បែក​ថ្នាំ​ម្នាក់ យក​ដែកកេះ​ដុត នៅ​ចំណុច​ក្រុមទី​៣១ ភូមិ​បល្ល័ង្ក​ក្រោម ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​បុរស​ជា​ជនបង្ក​នោះ ឈ្មោះ សឺត សីលា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​ដែកកេះ​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ឪពុក​ខ្លួន​ឈ្មោះ ពិត សឺត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បណ្ដាលឱ្យ​ឆេះ​ផ្ទះ​១​ខ្នង​ខ្ទេច ទំហំ ០៦​ម៉ែត្រ​គុណ​នឹង​០៧​ម៉ែត្រ​ព្រមទាំង​សម្ភារៈ​ទ្រព្យសម្បត្តិ​ទាំងស្រុង ខូចខាត​ជា​ប្រាក់​ប្រមាណ ១៣,០០០​ដុល្លា​អាមេរិក​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​សន្និដ្ឋានថា គឺ​ដោយសារ​ជននេះ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​។ ​សមត្ថកិច្ច ក៏​កំពុង​រៀបចំ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម