Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម អនុញ្ញាតឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ តែស្របតាម​តម្រូវការ​ជាក់ស្តែង​ក្នុងស្រុក​

Published

on

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្មី​មួយ បន្ថែម​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ដែល​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា កាលពី​ថ្ងៃទី​០៨ ខែមករា ខ្លួន​បានចេញ​សេចក្ដី ប្រកាស​ព័ត៌មាន ដែលជា​ការជូនដំណឹង​អំពី​ការ​ព្រមព្រៀងគ្នា ដោយ​ស្ម័គ្រចិត្ត​រវាង​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ក្នុងការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​នាំចូល​ត្រី​ចំនួន ៤​ប្រភេទ រួម មាន ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស​។​

​ដើម្បី​បញ្ជាក់បន្ថែម​នូវ​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាបជូន​សាធារណជន​ដូចខាងក្រោម​៖

១៖ ក្រសួង​នៅតែ​បន្ត​ការអនុញ្ញាតឱ្យ​នាំចូល​ផល ផលិតផល​ជលផល ជាពិសេស​ត្រី​ចំនួន ៤​ប្រភេទ​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្អោ តាម​តម្រូវការ​ជាក់ស្តែង​ក្នុងស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត​ជា​ធរមាន​។​

២៖ ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាង និង​ទទួលស្គាល់​លិខិតបទដ្ឋាន​បច្ចេកទេស​។​

៣៖ តាមរយៈ​យន្តការ​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វា​រី​វប្បករ ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​ពង្រឹង សមត្ថភាព​ប្រកួតប្រជែង​របស់​វា​រី​វប្បករ ស្របតាម​គោលការណ៍​ពាណិជ្ជកម្ម​សេរី ព្រមទាំង​ធានា​ដល់​ការការពារ​សុខរ មនុស្ស សត្វ បរិស្ថាន និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម