Connect with us

កម្សាន្ត

ទិវា​ជិះ​កង់ នៃ​ក្តី​ស្រឡាញ់ ១៤​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ ជា​មេដែក​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​លាតត្រដាង​ពី​សមិទ្ធផល​ផ្លូវ​ថ្មី​

Published

on

ខេត្ត​ព្រះសីហនុ​៖ ដូចដែល​មហាជន​ទូទៅ​បានដឹងហើយថា ក្រសួងទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នឹង​សហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ គឺ​ទិវា​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​មួយថ្ងៃ​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឆាប់ៗ​ខាងមុខ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ចាត់ទុកជា​មេដែក​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក បង្កើន​ការផ្សព្វផ្សាយ​កាន់តែ​ទំ​លូ​ទំលាយ​អំពី​កម្ពុជា ពិសេស​នឹងចូលរួម​លាតត្រដាង​បង្ហាញ​ពី​សមិទ្ធផល​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​ខេត្ត​ព្រះសីហនុ ពិសេស​គឺ​វិថី និង​មហាវិថី​ថ្មីៗ​ទាំង ៣៧ ខ្សែ​។​

​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន រួមជាមួយ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពិភាក្សា​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ការត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវ​ថ្មី​ទាំង ៣៧ ខ្សែ និង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២១ នៅ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​នាឱកាស​នោះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយាបទ​ក្នុង​ស្រទាប់​យុវវ័យ​នៅក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ១៤ កុម្ភៈ​។ ព្រឹត្តិការណ៍​នេះ ក៏មាន​គោលបំណង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ចាត់ទុកជា​មេដែក​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក បង្កើន​ការផ្សព្វផ្សាយ​កាន់តែ​ទំ​លូ​ទំលាយ​អំពី​កម្ពុជា ពិសេស​នឹងចូលរួម​លាតត្រដាង​សមិទ្ធផល​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថ្មីៗ​ដ៏​អស្ចារ្យ​របស់​ខេត្ត​ព្រះសីហនុ ពិសេស​គឺ​វិថី និង​មហាវិថី​ថ្មីថ្មោង​ទាំង ៣៧ ខ្សែ​។

​ឯកឧត្តម ថោង ខុន បានបញ្ជាក់​បន្ថែមថា សម្រាប់​កម្ពុជា​ក៏​ជា​ឱកាស​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ផងដែរ ដូច្នេះ​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» វា​ក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​។ ឯកឧត្តម បាន​បញ្ជា​កៀ់​ង​ដែរ​ថា កម្ពុជា​ក៏ត្រូវ​ឆ្លៀត​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក និង​ផ្សព្វផ្សាយ​ទៅ​ទេសចរ​អន្តរជាតិ​បានដឹង សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើនឡើង នៅពេល​ចប់​វិបត្តិ​កូ​វីដ​១៩៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម