Connect with us

ព័ត៌មានជាតិ

រោងចក្រ​តម្លើង​ទោចក្រយានយន្ត និង​គ្រឿង​សង្ហា​រឹម បោះទុន​ជិត ៧០​លាន​ដុល្លារ គ្រោង​បើក​ដំណើរការ​នៅ​កម្ពុជា

Published

on

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​រោងចក្រ​ថ្មី​ចំ​ចំនួន​២​ទៀត បើក​ដំណើរការ ក្នុង​ទុន​ជិត ៧០​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជាង ១​ពាន់​កន្លែង​។

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “ONION MOBILITY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​តម្លើង​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ប្រើ​ដោយ​ថាមពល​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សុវណ្ណ​ភូមិ ខេត្តកណ្តាល​, មាន​ទុនវិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង​។​

២- “SHANE (CAMBODIA) FURNITURE CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៤៧,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២០​កន្លែង​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម